• Pornhub សម្រេចលុបវីដេអូជិត១០លានចេញពីទំព័រខ្លួន ព្រោះតែ…

    បន្ទាប់ពីមានការចោទប្រកាន់ថា Pornhub មានផ្ទុកវីដេអូដែលបង្ហោះដោយអ្នកប្រើប្រាស់ បង្ហាញពីករណីរំលោភបំពានលើកុមារ គេហទំព័រនេះបានលុបចោលគ្រប់វីដេអូដែលមិនមានការផ្ទៀងផ្ទាត់ (Verify) ទាំងអស់ចេញពីវេទិការបស់ខ្លួនតែម្តង។

    បើយោងតាមគេហទំព័រ Vice News បានរាយការណ៍ថា គេហទំព័រ Pornhub បានលុបចោលវីដេអូទាំងអស់ ដែលមិនមែនបង្ហោះដោយដៃគូមាតិកាផ្លូវការរបស់ខ្លួន កាលពីថ្ងៃអាទិត្យ។ ដំណើរការនៃការផ្ទៀងផ្ទាត់ នឹងត្រូវបានអនុវត្តនៅដើមឆ្នាំ ២០២១។

    គួរបញ្ជាក់ថា មុនពេលបង្កើតការផ្ទៀងផ្ទាត់នេះ គេអាចបង្កើតគណនីនៅលើគេហទំព័រ Pornhub និងបង្ហោះវីដេអូដោយខ្លួនឯងតែម្តង ដោយគ្មានការផ្ទៀងផ្ទាត់ណាឡើយ។

    Pornhub បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃគោលនយោបាយរបស់យើងក្នុងការហាមឃាត់អ្នកបង្ហោះដែលមិនទទួលបានការផ្ទៀងផ្ទាត់ (unverified uploader) ឥឡូវនេះយើងក៏បានផ្អាកវីដេអូទាំងអស់ ដែលមិនមែនបង្ហោះដោយដៃគូ ឬសមាជិក Model Program របស់យើង។ វាមានន័យថា រាល់វីដេអូនៅលើ Pornhub នឹងអាចបង្ហោះបានតែពី អ្នកបង្ហោះដែលទទួលបានការផ្ទៀងផ្ទាត់ (verified uploader) ប៉ុណ្ណោះ ដែលវាជាតម្រូវការមួយ ដែលបណ្តាញសង្គមដូចជា Facebook, Instagram, TikTok, YouTube, Snapchat និង Twitter មិនទាន់បានបង្កើតឡើងនៅឡើយទេ”។

    មុនពេលលុបចោលវីដេអូទាំងនោះ Pornhub មានផ្ទុកវីដេអូរហូតដល់ទៅជាង ១៣,៥លានវីដេអូ ប៉ុន្តែមកដល់ពេលនេះគឺនៅសល់តែ ៤,៧លានវីដេអូប៉ុណ្ណោះ។

    គួរឲ្យដឹងថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុន Visa និង Mastercard បានបើកការស៊ើបអង្កេតលើទំនាក់ទំនងអាជីវកម្មរបស់ពួកគេជាមួយ Pornhub ដោយលើកឡើងពីក្តីបារម្ភថា គេហទំព័រនេះអាចនឹងមានផ្ទុកវីដេអូខុសច្បាប់។

    ការស៊ើបអង្កេតរបស់កាសែត New York Times បានចោទប្រកាន់វេបសាយនេះថា បានរំលោភបំពានជាមួយនឹងវីដេអូទាក់ទងនឹងការធ្វើបាប និងការរំលោភលើកុមារ។ អ្នកកាសែតអាមេរិកមកពី New York Times លោក Nicholas Kristof បាននិយាយថា ប្រសិនបើស្វែងរកវីដេអូអាយុក្រោម ១៨ឆ្នាំ ឬ អាយុជាក់លាក់នៃក្មេង វេបសាយ Pornhub នឹងបង្ហាញចេញនូវលទ្ធផលរាប់ពាន់វីដេអូ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ