• ពលរដ្ឋខ្មែរកំពុងជាប់គាំងនៅជប៉ុនដោយសារជំងឺកូវីដ-១៩ ហើយលិខិតឆ្លងដែនអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបានតាមរបៀបនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំងនៅបរទេសដោយសារជំងឺកូវីដ-១៩ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាពប្រើប្រាស់ អាចបំពេញបែបបទស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai​ ។

     

    បែបបទនៃការស្នើសុំ
    – បំពេញពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាថ្មី (អាចទាយយកពីគេហទំព័រស្ថានទូត)
    – ភ្ជាប់មកជាមួយនូវឯកសារដូចបានកំណត់ក្នងពាក្យស្នើសុំខាងលើ

    សូមបញ្ជាក់ជូនថា សាមីជនត្រូវបង់កម្រៃសេវាទៅតាមការកំណត់របស់រដ្ឋ តាមរយៈអាណាព្យាបាល ឬសមាជិកក្រុមគ្រួសារដែលតម្រូវទៅបំពេញបែបបទជំនួស នៅនាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

    សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការស្នើសុំលិខិតឆ្លងដែនធម្មតា សូមផ្ញើរសារចូលទំព័រFacebook របស់ស្ថានទូត ឬទំនាក់ទំនងលេខទូរសព្ទ ០៨០ ៤៦៨៩ ៩៣៧៤ (រៀងរាល់ថ្ងៃ និងម៉ោងធ្វើការ)៕

    ប្រភព៖ Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ