• រដ្ឋាភិបាល​សម្រេច​លើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅក្នុង​វិស័យ​ទេសចរណ៍​គ្រប់​ប្រភេទ​ សម្រាប់​ឆ្នាំ​ ២០២១

    ភ្នំពេញ ៖ ​ក្រសួងទេសចរណ៍​បន្ត​ការលើកលែង​ការបង់ថ្លៃ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ នៅក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០២១ នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែមករា​ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ ២០២១​។

    ​ការលើកលែង​នេះ​គឺ​ដើម្បី​ជួយ​រក្សា​លំនឹង​អាជីវកម្ម​និង​ជីវភាព​និ​យោ​ជិ​ក​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​​វិស័យ​ទេសចរណ៍​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង វិធានការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។

    ​ក្រសួងទេសចរណ៍​បាន​ណែនាំ​ឲ្យ អភិបាល​រាជធានី ខេត្ត អនុវត្ត​វិធានការ​នេះ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ខេត្ត និង​ការិយាល័យ​ច្រកចេញចូល​តែមួយ​ក្រុង ស្រុក ខណ្ឌ​។ ក្នុង​ន័យនេះ ប្រតិបត្តិ​ករ​ទេសចរណ៍​នៅតែមាន​កាតព្វកិច្ច​ស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០២១ ហើយ​ការស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​ថ្មី គ្រប់​ប្រភេទ​និង​ការអនុវត្ត​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់​សម្រាប់​អាជ្ញា​បណ្ណ​ទេសចរណ៍​ហួ​សុពលភាព ត្រូវ​រក្សា​ការអនុវត្ត​ការបង់​កម្រៃ​ដដែល​។​

    ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន ២,៨៣៨ អាជីវកម្ម ត្រូវបាន​ផ្អាក​ឬ​បិទ​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំនេះ ដែលនាំឱ្យ​មានការ​បាត់​បង់​ការងារ​ចំនួន ៥០.៩៩៦ នៅក្នុង​វិស័យនេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ