• Floyd នឹងឡើងសង្វៀនវ៉ៃជាមួយ Logan Paul ក្នុងព្រឹតិ្តការណ៍តាំងពិព័រណ៍ នាខែកុម្ភៈឆ្នាំក្រោយ

    (ញូវយ៉ក)៖ ជើងខ្លាំងប្រដាល់សកលមិនដែលចាញ់ Floyd Mayweather នឹងឡើងសង្វៀនជាថ្មីម្តងទៀត ដោយត្រូវប៉ះជាមួយកីឡាករវ័យក្មេង Logan Paul នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ដែលនឹងធ្វើឡើងនាខែកុម្ភៈ ឆ្នាំ២០២១។

    គួររំលឹកផងថា ការប្រកួតចុងក្រោយរបស់ Floyd បានយកឈ្នះជើងខ្លាំងជប៉ុន Tenshin Nasukawa ដោយប្រើពេលត្រឹមតែ ១៤០វិនាទីកាលឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះជើងខ្លាំងប្រដាល់ដាក់ទ្រុង (MMA) Conor McGregor ក្នុងឆ្នាំ២០១៧។

    កីឡាករអាមេរិក Floyd Mayweather វ័យ ៤៥ឆ្នាំ ជាអតីតម្ចាស់ខ្សែក្រវាត់ ៥ប្រភេទទម្ងន់ផ្សេងគ្នា បានសម្រេចឡើងសង្វៀនជាថ្មីដោយប៉ះគូប្រជែងអាមេរិកដូចគ្នា Logan Paul ដែលធ្លាប់ប្រកួតលក្ខណៈអាជីពទើបបានម្តងប៉ុណ្ណោះកាលឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩។

    ការប្រកួតរវាង Floyd និង Paul នឹងធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ដែលត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអ្នកចូលមើលច្រើនផងដែរ នៅពេលដែល Floyd ដែលបានកំពុងកាន់កំណត់ត្រាប្រកួត ៥០លើកមកនេះ មិនដែលចាញ់ និងស្មើឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ