• រដ្ឋសភា ប្រកាសឱ្យថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីខ្លួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើតេស្តលើកទី២ នៅថ្ងៃស្អែក

    (ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ដល់ថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរបស់ខ្លួនទាំងអស់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩ជាលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ស្អែកនេះ។

    តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានទទួលបាន បញ្ជាក់ថា ការធ្វើតេស្តលើកទី២ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា នឹងធ្វើឡើងនៅវិមានរដ្ឋសភា វេលាម៉ោង៩៖០០ព្រឹក ថ្ងៃស្អែក។

    សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង បានអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី១ រួចទៅហើយ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

    ការធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ លោក ឡូយ សុផាត បានប្រាស្រ័យទាក់ទងទៅនឹង លោក ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទោះជាយ៉ាងនេះក្តី ក្នុងការធ្វើតេស្តលើកទី១ទៅលើ លោក ឡូយ សុផាត ក៏ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ