• អបអរសាទរ​ខួប​ ៤​ឆ្នាំ នៃ​ការដាក់បញ្ចូល​ «ចាប៉ីដងវែង» ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ​

    ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​៤ ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់ អង្គការ​យូណេស្កូ​(៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២០) នៅ​ទីក្រុង អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​។​

    ​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ចាប៉ីដងវែង ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា ដែលជា​ឧបករណ៍​ដែលមាន​ឆ្លា​ក់នៅ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ផងដែរ​។ ចាប៉ី​អាច​លេង​បាន​មាន​អម​ជាមួយ​បទ​ចម្រៀង ព្រមទាំង​អាច​ច្នៃប្រឌិត និង​បង្កើត​បទ​ថ្មីៗ ដោយ​ខ្លួនឯង​ទៀតផង​។ បទ​ចម្រៀង​ចាប៉ី​ជាទូទៅ​រៀបរាប់​អំពី​រឿងបុរាណ ឬ​រឿង​អប់រំ​ខ្លីៗ​ដល់​ប្រជាជន​ពី​គុណធម៌ និង​វប្បធម៌​ជាដើម​។

    ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អរគុណ​ដល់​ព្រឹទ្ធាចារ្យ សិល្បករ​ចាប៉ីដងវែង​ទាំងឡាយ ដែល​បាន​ចូលរួម​ក្នុងការ​ថែរក្សា​នូវ​សិល្បៈ​មួយ​នេះ ឱ្យបាន​គង់វង្ស និង​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដែល​តែងតែ​ខ្នះខ្នែង​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ក៏ដូចជា រៀបចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ ក្នុងការ​ដាក់បញ្ចូល​ស​ម្ប​ត្តិ​វប្បធម៌​របស់​កម្ពុ​ជាមួយ​ចំនួន​ចូលក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។
    ​សូម​បងប្អូន​ជនរួមជាតិ​បន្ត​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​ឱ្យនៅ​គង់វង្ស ជា​បន្តបន្ទាប់​ទៀត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ