• Biden ប្ដេជ្ញា​ច្បាំង​ឲ្យ​ឈ្នះ​ក្នុង​សង្គ្រាម​កូវីដ​ ក្រោយ​ Trump ដឹកនាំ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​

    Joe Biden ដែ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ហើយ​លោក​បាន​ធានា​ថា​សហរដ្ឋ​អាមេរិក​នឹង​មិន​ចាញ់​សង្គ្រាម​នេះ​ទេ។​

    លោក​បាន​មាន​ប្រសាសន៍​ថា វ៉ាក់សាំង​ដំបូង​ប្រឆាំង​​កូវីដ១៩ អាច​មាន​នៅ​ចុង​ខែ​ធ្នូ​ខាង​មុខ​ ហើយ​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។ ​អ្វី​ដែល​​សំខាន់​ពេល​នេះ​ ពលរដ្ឋ​ចាំបាច់​ត្រូវ​អនុវត្ត​នូវ​ការ​ប្រុង​ប្រយ័ត្ន​ជាមុន​ដូចជា​ការ​រក្សា​គម្លាត​ពី​គ្នា ការ​ពាក់​ម៉ាស់ និង​ការ​មិន​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ធំៗ​…។​

    សហរដ្ឋ​អាមេរិក​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ប្រហែល ១ លាន​ករណី​ក្នុង​មួយ​សប្ដាហ៍ នៅ​ក្នុង​រយៈពេល ២ សប្តាហ៍​ចុង​ក្រោយ​នេះ ហើយ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ២៦១.០០០ នាក់ ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។ បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​កូវីដ​ គឺជា​ហេតុផល​មួយ​​ធ្វើ​ឲ្យ​ Donald Trump ធ្លាក់​សំឡេង​ឆ្នោត​យ៉ាង​គំហុក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ