• ស្ត្រី​ម្នាក់​មាន​វិបត្តិ​ផ្លូវចិត្ត​ទៅ​លោតទឹក​ទន្លេ ដើម្បី​បញ្ចប់ជីវិត តែ​ប្តូរចិត្តវិញ ក្រោយ​ឃើញ​ក្រពើ

    ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​អាយុ ៣៤ ឆ្នាំ បានធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានដឹង នាង​បាន​ផ្លាស់ប្តូរ​គំនិត​ពី​ការធ្វើអត្តឃាត​ខ្លួនឯង​វិញ ក្រោយពី​បាន​លោត​ចុះ​ទឹក​ស្រាប់តែ​នាង​បានឃើញ “​ក្រពើ​” ដ៏​ធំ​មួយ​ក្បាល​នៅក្នុង​ទន្លេ ។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ស្ថិត​នៅឯ​ក្បែរ​ស្ពាន​មួយកន្លែង នៅក្នុង​តំបន់ Jalan Dato Mohd Sidin នៃ​ទីក្រុង Klang​។​

    ​យោងតាម Kosmo នារី​ជា​វិស្វករ​ម្នាក់​មកពី​ក្រុមហ៊ុន​ឯកជន​មួយ ត្រូវបាន​ដឹងថា នាង​កំពុង​ទទួល​នូវ​ភាព​តានតឹង​ផ្លូវចិត្ត​ជាខ្លាំង ហើយ​នាង​ក៏បាន​សម្រេចចិត្ត​ទៅកាន់​ស្ពាន ដើម្បី​ធ្វើអត្តឃាត​លោត​ចូលក្នុង​ទឹកទន្លេ​។ តែ​ទោះយ៉ាងណា នាង​បាន​អះអាងថា បាន​ប្តូរ​ចិត្ត​វិញ បន្ទាប់ពី​បានឃើញ​ក្រពើ​ដ៏​ធំ​១​ក្បាល និង​បាន​ហែល​ស្រ​វេ​ស្រ​វ៉ា​មក​ច្រាំងទន្លេ ហើយក៏​ត្រូវបាន​អ្នកដំណើរ​ជួយសង្គ្រោះ​ផងដែរ​។​

    ​ទន្ទឹម​នោះ​ផងដែរ អធិការ​ប៉ូលិស​ស្រុក South Klang លោក Shamsul Amar Ramli បាន​និយាយថា នាយកដ្ឋាន​របស់លោក​បានទទួល​ការហៅ​ជាបន្ទាន់​ពី​បុរស​ម្នាក់ ដែល​និយាយថា​មាន​ស្ត្រី​ម្នាក់​បាន​លោត​ចូល​ទន្លេ​ក្នុង​តំបន់​នោះ​នៅ​ម៉ោង​ប្រហែល ៦ និង ៥៧ ល្ងាច​។ ប៉ុន្តែ ទោះយ៉ាងណា ខណៈ​ប៉ូលីស​បាន​ទៅដល់​កន្លែងកើតហេតុ គេ​ក៏​បានឃើញ​ស្ត្រី​នោះ​ស្ថិតក្នុង​សម្លៀកបំពាក់​សើម​ជោគ នៅក្បែរ​ផ្លូវ​ក្បែរ​កន្លែងកើតហេតុ នា​វេលា​ម៉ោង ១១ និង ៣០ យប់ និង​ពុំមាន​រងរបួស​អ្វី​នោះទេ​។​

    ​តាមរយៈ​ការស៊ើបអង្កេត​ដំបូង ប៉ូលីស​បាន​រកឃើញថា ស្ត្រី​ដែល​នៅ​លីវ​នោះ កំពុងមាន​អារម្មណ៍​តានតឹង​ផ្លូវចិត្ត​ជាខ្លាំង ប៉ុន្តែ នាង​ពុំបាន​ប្រាប់​ពី​មូលហេតុ​នោះទេ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ