• កូរ៉េខាងត្បូង ចោទថាកូរ៉េខាងជើង ព្យាយាមលួចយកទិន្នន័យវ៉ាក់សាំង កូវីដ-១៩ របស់ខ្លួន

    (សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានទប់ស្កាត់ទាន់ពេលវេលា ការព្យាយាមវាយប្រហារព័ត៌មានវិទ្យា ឬ Hack ចូលក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន កូរ៉េខាងត្បូងមួយចំនួន ដែលកំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

    ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសមាជិកម្នាក់ មកពីគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃសភាកូរ៉េខាងត្បូង គឺសមាជិកសភា លោក ហា តេគឺង (Ha Tae-keung)។ សមាជិកសភារូបនេះ មិនបានបញ្ជាក់លម្អិតថាតើមានទិន្នន័យអ្វីខ្លះ ឬក៏ឈ្មោះ និងក្រុមហ៊ុនចំនួនប៉ុន្មាន ដែលកំពុងអភិវឌ្ឍ វ៉ាក់សាំង COVID-19 ស្ថិតនៅក្រោមគោលដៅវាយប្រហារព័ត៌មានវិទ្យានេះឡើយ ដោយគ្រាន់តែលោកឱ្យដឹងថា មិនមានការបាត់បង់ទិន្នន័យណាមួយនោះទេ។

    គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Microsoft ក៏បានអះអាងដែរថា ក្រុម Hacker របស់រុស្ស៊ី និងកូរ៉េខាងជើង បានព្យាយាមលួចទិន្នន័យពីក្រុមហ៊ុនចំនួន៧ ដែល កំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង, កាណាដា, បារាំង, ឥណ្ឌា និងសហរដ្ឋអាមេរិក។ តែជារឿយៗ រុស្ស៊ី និងកូរ៉េខាងជើង តែងតែច្រានចោល ការចោទប្រកាន់បែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ