• សមត្ថកិច្ច​ឃាត់ខ្លួន​បុរសចិនម្នាក់ ក្រោយពិនិត្យ​ក្នុង​ខ្លួន​ រកឃើញ​អាវុធខ្លី ១ ដើម ម៉ាក K59

    ព្រះសីហនុ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ជា​ជន​ជាតិចិន ពាក់ព័ន្ធ​និង​ករណី កាន់កាប់​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ០៣ និង ០០ នាទី ទៀបភ្លឺ ដោយមាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​រាយការណ៍​មក​ថា មាន​ជនជាតិ​ចិន​១ នាក់ ពាក់​អាវយឺត ពណ៌​ក្រហម ឈរ​នៅ​កន្លែង​ស្ងាត់ នៅ​ចំណុច​អូរត្រេះ ស្ថិតនៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មានការ​សង្ស័យ​។

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលដំណឹង​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះទៅ​ដល់ទី​តាំង​នោះ ក៏​ប្រទះឃើញ​មាន​ជនសង្ស័យ ១ នាក់ ជា​ជន​ជាតិចិន ដូចដែល​ប្រជាពលរដ្ឋ​រាយការណ៍​មក សមត្ថកិច្ច​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​នោះ និង​បានធ្វើការ​ត្រួតពិនិត្យ​ក្នុង​ខ្លួន រកឃើញ​អាវុធខ្លី ០១ ដើម ម៉ាក K59 ,​បង់​កាំភ្លើង ០១ មាន​គ្រាប់​ចំនួន ០៤ គ្រាប់ , កាត​បន្ទប់ ០១ និង​ទូរស័ព្ទ ០១ គ្រឿង ហើយ​សមត្ថកិច្ច ក៏បាន​នាំខ្លួន​ជនសង្ស័យ​០១​នាក់​នោះមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ សួរនាំ​បន្ត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ