• ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសព័ត៌មានប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយករណីព្យាបាលជាសះស្បើយក៏គ្មានដែរ ដោយអ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យចំនួន៩នាក់ដដែល។

    សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣០៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ