• បុរសម្នាក់យកញញួរ វាយពុទ្ធដិមាករ ព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ បង្កការភ្ញាក់ផ្អើល

    រាជធានីភ្នំពេញ ៖ សព្វថ្ងៃនេះមានប្រជាជនច្រើនទៅអុជធូបបែបន់សុំសេចក្តីសុខ លាភសក្ការៈផ្សេងៗ ជាពិសេសនោះនៅថ្ងៃសីល ឬថ្ងៃពេញបូណ៌មី គេតែងតែឃើញមនុស្សរាប់រយនាក់ ទៅបន់ស្រន់នៅព្រះអង្គដងកើ ដោយអ្នកខ្លះជាវស្លាធម៌ ផ្កាឈូក ចេក និងតង្វាយផ្សេងៗជាច្រើនទៅដាក់ថ្វាយដល់ព្រះអង្គដងកើ។ លើសពីនេះទៅទៀត មានការថ្វាយបទភ្លេងពិណពាទ្យ លែងសត្វ ដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ។

    ចម្លែកតែជនសង្ស័យមួយរូបនេះ បានធ្វើសកម្មភាពយកញញួរវាយពុទ្ធដិមាករព្រះអង្គដងកើ បណ្តាលឱ្យបែកបាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដងកើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។

    សមត្ថកិច្ចបន្តថាពេលនោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរីការងារ ក្នុងព្រះអង្គដងកើឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជយ័ជំនះ ដែលប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ