• ករណី​រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ឆាបឆេះ​ គឺបណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​ចេញពី​ក្បាល​អាគុយ

    ក្រុងព្រះសីហនុ​៖ ករណី​រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ឆាបឆេះ​ជា​អគ្គិភ័យ​នៅ​ថ្ងៃទី​25 វិច្ឆិកា 2020 វេលា​ម៉ោង​ជិត​8​យប់​តាម​ផ្លូវជាតិ​លេខ​4 ម្តុំ​ជិត​ផ្លូវ​ចូល​ក្បាលឆាយ ក្នុង​សង្កាត់​លេខ​1 ក្រុងព្រះសីហនុ ។​

    ករណីនេះ​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​ដឹក​ត្រី​នេះ​ប្រភេទ 5​តោន ផ្លាកលេខ ភ្នំពេញ 3E-8937 បើកបរ​ដោយ​ឈ្មោះ នុត ណែ​ត ភេទ​ប្រុស អាយុ​37​ឆ្នាំ ដឹក​ប្រហិត​ត្រី ឆ្ពោះទៅ​ភ្នំពេញ និង​ថា​ករណី​ឆាបឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​ចេញពី​ក្បាល​អាគុយ ។​

    ក្រោយ​ហេតុការណ៍ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​មួយគ្រឿង សហការ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ពន្លត់​។ ក្រៅពី​ខូចខាត​រថយន្ត មិនមាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ