• មិនធម្មតា! លោក Elon Musk ក្នុងមួយឆ្នាំ កើនទ្រព្យជាង ១០០ពាន់លានដុល្លារ!

    បើ​ផ្អែក​តាម​​តួ​លេខ​របស់ Bloomberg បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk នាយក​ប្រតិបត្តិក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​ឡើង​ដល់ ១២៧,៩​ពាន់​លាន​ដុល្លារ​ហើយ ដែល​បាន​ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​ក្នុង​លោក​លំដាប់​ទីពីរ​គិត​ត្រឹម​បច្ចុប្បន្ន អាច​នាំ​មុខ​មហាសេដ្ឋី Bill Gates ដែល​ធ្លាក់​ទៅ​លេខ៣ (១២៧,៧ពាន់​លាន​ដុល្លារ)។

    ក្នុង​ឆ្នាំ ២០២០ នេះ តម្លៃ​ភាគហ៊ុន​របស់ Tesla មាន​ការ​កើន​ឡើង​ឥត​ឈប់​ឈរ​ ដែល​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk មាន​ការ​កើន​ឡើង​រហូត​ដល់ ១០០,៣​ពាន់​លាន​ដុល្លារ ​គិត​តែ​ក្នុង​ឆ្នាំ ២០២០ នេះ​។ គួរ​ដឹង​ថា​កាល​ពី​ខែ​មករា លោក Elon Musk ស្ថិត​នៅ​តំណែង​លេខ ៣៥​ នៅ​ឡើយ ក្នុង​បញ្ជី​បុគ្គល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​លោក​របស់ Bloomberg។

    ​គួរ​ដឹង​ថា​នេះ​ជា​លើក​ទីពីរ​ហើយ​ដែល​​មហាសេដ្ឋី​ Bill Gates ​ធ្លាក់​ក្រោម​ចំណាត់​ថ្នាក់​លេខ​ពីរ ក្នុង​ប្រវត្តិសាស្ត្រ ៨ឆ្នាំ របស់​បញ្ជី Bloomberg។ លោក Bill Gates ធ្លាប់​កាន់​កាប់​តំណែង​កំពូល​លេខ១ ជា​ច្រើន​ឆ្នាំ រហូត​​​ដល់​ឆ្នាំ ២០១៧ ដែល​​ត្រូវ​​ទាញ​ទម្លាក់​ដោយ​លោក Jeff Bezos ​ស្ថាបនិក​ Amazon៕​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ