• ម្សិលមិញនេះ បាតុកម្មនៅថៃ កាន់តែតានតឹង ខណៈនិស្សិត៦នាក់ ត្រូវប៉ូលិសថៃ បាញ់ឲ្យរងរបួស

    ការធ្វើបាតុកម្មតវ៉ាជាច្រើនខែ របស់ក្រុមចលនានិស្សិតថៃ កាន់តែមានភាពតានតឹង បន្ទាប់ពីលីសថៃបានបាញ់មនុស្សចំនួន ០៦នាក់ឲ្យរងរបួសកាលពីសប្ដាហ៍មុន និងបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកពណ៌លើក្រុមបាតុករ នៅតាមដងផ្លូវ នៃទីក្រុងបាងកក។

    ទីក្រុងបាងកក នៃប្រទេសថៃ កំពុងប្រឈមមុខនឹងបាតុកម្មដ៏ធំមួយទៀត នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកាស្អែកនេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នា នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិ នៃរបបរាជានិយមថៃ។

    ការតវ៉ា របស់ក្រុមចលនានិស្សិតរបស់ថៃ អស់រយៈពេលជាច្រើនខែ ដោយក្នុងនោះសញ្ញាម្រាមដៃបីរបស់ពួកគេ នៅតែត្រូវបានប្រើប្រាស់ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ ៖

    ១. លោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី

    ២. ការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩

    ៣. គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ