• ឃាត់ខ្លួន ប្តីប្រពន្ធវៀតណាម ២នាក់ លួចជួញដូរសត្វព្រៃខុសច្បាប់ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី

    (រតនគិរី)៖ ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កាលពីវេលាម៉ោង១៩៖៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយដកហូតបានសត្វព្រៃមួយចំនួន។

    នគរបាលដែលចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរសត្វព្រៃ បានឱ្យដឹងថា ជនជាតិវៀតណាម ប្តីឈ្មោះ ដូ វ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ យឿង យិងិន វត្ថុតាងដកហូតបានរួមមាន៖ សត្វសំពោធចំនួន ៣ក្បាល, សត្វកាធាយចំនួន ១ក្បាល និងទូរស័ព្ទដៃ ២គ្រឿង។

    សមត្ថកិច្ចបានបន្តថា មុនឈានដល់ការចុះបង្ក្រាបនេះ គឺកម្លាំងសម្ងាត់បានតាមដានសកម្មភាពនេះ ជាយូរមកហើយទើបសុំយោបល់ថ្នាក់លើបង្ក្រាបជាក់ស្តែងតែម្តង។

    ប្រភពព័ត៌មាន ពីសមត្ថកិច្ចដោយឡែកទៀតបង្ហើបឱ្យដឹងថា ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធប្រកបមុខរបរជួញដូរសត្វព្រៃខុសច្បាប់ ទៅប្រទេសវៀតណាម តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន ជាយូរណាស់មកហើយ, ដោយមានសមត្ថកិច្ចខិលខូចមួយចំនួនដែលបានទទួលផលប្រយោជន៍ជួយកាងពីក្រោយឱ្យថែមទៀតផង។

    បច្ចុប្បន្ននេះ ជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធ និងវត្ថុតាងត្រូវបានមន្ត្រីនគរបាលស្រុកអូរយ៉ាដាវ ប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវចាត់ចែងបន្ត។

    រហូតដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោក ហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានទេ។ ប៉ុន្តែករណីខាងលើនេះ ត្រូវបានគេបង្ហើបឱ្យដឹងថាកំពុងមានអ្នករត់ការណ៍ខ្វែងខ្វាត់ ដើម្បីឱ្យជនជាតិវៀតណាម២នាក់ ប្តីប្រពន្ធនេះរួចពីសំណាញ់ច្បាប់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ