• លោក ចូ បៃដិន ទទួលស្គាល់ថានឹងតែងតាំងលោក Tony Blinken ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានទទួលស្គាល់ជាផ្លូវការហើយថា លោកនឹងតែងតាំងដៃគូនយោបាយដ៏យូរអង្វែង និងជាអ្នកការទូតជើងចាស់ មួយរូបគឺលោក ថូនី ប្លីងខិន (Tony Blinken) ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអាណត្តិថ្មីខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន DW នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

    ការទទួលស្គាល់របស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសប្រកាសពីការតែងតាំង មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិ និងនយោបាយការបរទេស សម្រាប់រដ្ឋបាលថ្មីរបស់លោកនៅថ្ងៃចន្ទសប្ដាហ៍នេះ ពោលគឺជិត ២ខែ មុននឹងលោកត្រូវស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិកទី ៤៦ ជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ការតែងតាំងលោក ថូនី ប្លីងខិន ជារដ្ឋមន្ត្រីការបរទេសអាមេរិកថ្មី នឹងត្រូវដាក់ជូនសភាទាំង ២ នៃសហរដ្ឋអាមេរិកអនុម័តទទួលស្គាល់។

    គួរបញ្ជាក់ថា លោក Tony Blinken ដែលមានបច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ គឺជាអ្នកការទូតជើងចាស់មួយរូប ដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ និងជាទីប្រឹក្សាសន្តិសុខជាតិ នៅក្នុងរដ្ឋបាលដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ