• ពេលនេះអភិបាលខេត្តព្រះសីហនុ ចាប់ផ្តើមផាកពិន័យអ្នកបោះចោលសំរាមតាមឆ្នេរហើយ

    ក្នុងឱកាសអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងតាមតំបន់ឆ្នេរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារ និងមន្ត្រីជំនាញ ឆ្លាក់អក្សរលើថ្មម៉ាប ដាក់តាមសួនច្បារ តំបន់ឆ្នេរ “ហាមបោះចោលសំរាម” ប្រសិនបើមានករណីរំលោភ បំពាន និងត្រូវផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាក ពិន័យអន្តរកាលចាប់ពី ២០.០០០ រៀល ទៅ ៤០០.០០០រៀល ។

    ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការថែ រក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ