• សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជាង១៣ម៉ឺននាក់ទៀត ក្នុងពេលតែ១ថ្ងៃ

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៣៦,៦២៧ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ៨៦៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,៥៨៨,៦៦១ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦២,៦៩៦នាក់ និងជាសះស្បើយឡើងវិញចំនួន ៧.៥២លាននាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកបែបនេះ។

    គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) បានដាក់សំណើជាផ្លូវការ ទៅអាជ្ញាធរសុខាភិបាលអាមេរិករួចហើយ ដើម្បីសុំការអនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់ នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ (ឲ្យបានមុនថ្ងៃបុណ្យណូអែល) ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ នៅថ្ងៃឈប់សម្រាកឆ្លងឆ្នាំសកល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ