• Liverpool ឡើងឈរលេខ២ តាមពីក្រោយ Spurs ក្នុងជ័យជម្នះដ៏អស្ចារ្យទៅលើ Leicester

    (លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធ Diogo Jota និងមិត្តរួមក្រុម Roberto Formino ជាអ្នកសម្រេចជោគជ័យឲ្យក្រុមហង្សក្រហម Liverpool រកបាន ២០ពិន្ទុស្មើក្រុមកំពូលតារាង Tottenham Hotspur នៅលីគកំពូលអង់គ្លេស Premier League 2020-2021 តាមរយៈបំបាក់ Leicester City ៣-០ ក្នុងសប្តាហ៍ទី៩ ជើងទី១។

    ក្រុមការពារតំណែងជើងឯក Liverpool បានត្រឹមឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមរកបាន ២០ពិន្ទុស្មើក្រុមរបស់លោក Jose Mourinho ដោយសារមានគ្រាប់បាល់ចំណេញតិចជាងមាន់ខ្នាយមាស។

    ខ្សែប្រយុទ្ធជួរមុខ Diogo Jota និងមិត្តរួមក្រុម Roberto Firmino រកបានម្នាក់ ១គ្រាប់ដូចគ្នានៅនាទី៤១ និងនាទី៨៦ ក្រោយពេលខ្សែការពារ Jonny Evans ធ្វេសប្រហែសតែតបញ្ចូលទីខ្លួងឯងនៅនាទី២១ របស់ក្រុមភ្ញៀវនៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

    លោក Jurgen Kloop អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool បានលើកក្រោយចប់ការប្រកួតឡើងថា «Liverpool បាននៅពីក្រោម Spurs ដោយមានភាពខុសគ្នាតែចំនួនគ្រាប់បាល់ប៉ុណ្ណោះ ខណៈនេះជាលទ្ធផលឈ្នះដែលបានព្រមានចំពោះតំណែងជើងឯកសម្រាប់រដូវកាលនេះ» ដែលនេះជាជ័យជម្នះ ៦៤លើកនៃការប្រកួតក្នុងទឹកដី គ្រាដែលធ្លាប់ធ្វើបានកាលពីមុននៅចន្លោះខែកុម្ភៈ ឆ្នាំ១៩៧៨ និងខែមករា ឆ្នាំ១៩៨១។

    គួររំលឹកផងថា Tottenham Hotspur បានឡើងឈរកំពូលតារាងលីគ Premier League ជាបណ្តោះអាសន្ន ក្រោយយកឈ្នះក្រុមភ្ញៀវ Manchester City ២-០ កាលពីរាត្រីថ្ងៃសៅរ៍ ដោយក្រុមកំពុងដឹកនាំដោយលោក Jose Mourinho មានគ្រាប់បាល់ស៊ុតលើស ១២គ្រាប់ពីលេខរៀងទី២ Liverpool រកបានតែ ៥គ្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ