• ប៉ូលិសថៃនឹងអនុវត្តច្បាប់ ប្រឆាំងការមើលងាយ​ព្រះ​ចេស្ដា​ ព្រះ​មហាក្សត្រ​ លើក្រុមអ្នកតវ៉ា

    នៅ​ក្នុង​ពេល​ដែល​មាន​ការ​ប្រមូល​ផ្ដុំ​ប្រឆាំង​តវ៉ា​ ពី​សំណាក់​ក្រុម​យុវជន​-យុវនារី​ របស់​ថៃ​កន្លង​មក​អស់​រយៈ​ពេល​ ៣​ខែ​មក​នេះ​ ខាង​សមត្ថកិច្ច​​ប៉ូលិស​មិន​ទាន់​បាន​ប្ដឹង​ចោទ​ប្រកាន់​ លើ​សកម្មជន​ណា​ ដែល​ពាក់ព័ន្ធ​នឹង​មាត្រា​១១២​ នៃ​ក្រមព្រហ្មទណ្ឌ​នៅឡើយទេ។

    មាត្រា​១១២​ នៃ​ក្រមព្រហ្មទណ្ឌ​គឺស្ដី​ពី​ការ​ផ្ដន្ទាទោស​លើ​បទ​ មើលងាយ​ព្រះ​ចេស្ដា​ ព្រះ​មហាក្សត្រ​ ព្រះ​រាជ​វង្សានុវង្ស​ និង​រាជានុសិទ្ធ​នៅ​ឡើយ​។ មក​ដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា​ ២០២០​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ខាង​សមត្ថកិច្ច​ ប៉ូលិស​ថៃ​នឹង​ប្ដឹង​ចោទ​ប្រកាន់​លើ​សកម្មជន​របស់​អ្នក​ប្រមូល​ផ្ដុំ​ពាក់ព័ន្ធ​ នឹង​មាត្រា​១១២​ ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​ (Lèse-majesté)។

    ខាង​អគ្គស្នងការ​នគរ​បាល​ជាតិ​ថៃ​បាន​ចេញ​មក​បំភ្លឺ​ជុំវិញ​រឿង​នេះ​ថា៖ ពេល​នេះ​ មិន​ទាន់​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ នឹង​មាត្រា​១១២​ទេ រង់ចាំ​ការ​ប្រជុំ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា សិន​មុន​នឹង​អនុវត្ត​ច្បាប់​តាម​មាត្រា​១១២​នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ