• ប្រទេស​កូរ៉េខាងត្បូង ​នឹង​បិទ​បារ រឹតបន្តឹង​ភោជនីយដ្ឋាន និង​ព្រះវិហារ ចំពេល​មានការ​ផ្ទុះឡើង​នៃ​កូ​វីដ​១៩

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ (២២ វិច្ឆិកា​) ថា​ទីក្រុង​និង​រដ្ឋធានី​របស់​ប្រទេស​កូរ៉េខាងត្បូង នឹង​តម្រូវ​ឲ្យ​បិទ​បារ​និង​ក្លិប​កម្សាន្ត​រាត្រី កំណត់​ការជួបជុំ​សាសនា និង​រឹតត្បិត​សេវាកម្ម​នៅតាម​ភោជនីយដ្ឋាន​ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​។​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​ការពារ​ជំងឺ​កូរ៉េ (KDCA) បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៣៣០ នាក់​គិត​ត្រឹម​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​សៅរ៍ បន្ទាប់​ការធ្លាក់ចុះ​ពី​ប្រមាណ ៣៨៦​ករណី ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​មុន ប៉ុន្តែ​៥​ថ្ងៃ​ជាប់ៗ​គ្នា​មាន​ករណី​ឆ្លង​ថ្មី​រហូតដល់​ជាង​៣០០​ករណី​។​

    ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Park Neung-hoo បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា “​ការផ្ទុះ​ឡើង​នៃ​រលក​ទី​៣​នៃ​កូ​វីដ​១៩​គឺ​កំពុង​កើនឡើង​យ៉ាងខ្លាំង​” ហើយ​ស្ថានភាព​គឺ​ធ្ងន់ធ្ងរ​បំផុត​។ លោក​បាន​និយាយថា​ការផ្ទុះ​ឡើង​នៅ​ទូទាំងប្រទេស​កូរ៉េ ត្រូវបាន​ឆ្លង​ជា​ចង្កោម​នៅក្នុង​តំបន់​ទីប្រជុំជន​ទីក្រុង​សេ​អ៊ូ​ល​ដែលមាន​ប្រជាជន​យ៉ាងច្រើន ដែលមាន​ប្រជាជន​ជាង​ពាក់កណ្តាល​ក្នុងចំណោម​ប្រជាជន ៥២ លាន​នាក់​របស់​ប្រទេស​នេះ​។​

    ​គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ ហាង​កាហ្វេ​ធំ ៗ នៅ​តំបន់​សេ​អ៊ូ​ល​នឹង តម្រូវ​ឲ្យ ផ្តល់ជូន​តែ​សេវាកម្ម​ដឹក​ដល់ផ្ទះ​និង​ដឹកជញ្ជូន​ប៉ុណ្ណោះ ខណៈ​ភោជនីយដ្ឋាន​នានា​ត្រូវ​បិទ​ចំពោះ​ការ​មក​ទទួលទាន​នៅ​កន្លែង​ផ្ទាល់ បន្ទាប់ពី​ម៉ោង ៩ យប់​។ ការ​រឹតបន្តឹង​ផ្សេងទៀត​នឹងត្រូវ​បានដាក់​នៅតាម​ក​ន្លែ​ង​នានា​ដូចជា​កន្លែង​ហាត់ប្រាណ​ជាមួយនឹង​ហាម​ចូលរួម​ក្នុង​ពិធី​ជួបជុំ​សាសនា​និង​ព្រឹត្តិការណ៍​កីឡា​។​

    ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា កាលពី​ព្រឹក​ថ្ងៃ​ដដែល​លោកនាយក​រដ្ឋមន្ត្រី Chung Sye-kyun បាន​ប្រាប់​កិច្ចប្រជុំ​រដ្ឋាភិបាល​ថា បទបញ្ញត្តិ​នៃ​គម្លាត​សង្គម​អាច​នឹងត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការផ្ទុះ​រាលដាល​កាន់តែ​ធំ​។​
    ​លោក​ជុង​បាន​និយាយថា​៖«​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​ប្រឈម​នឹង​ការឆ្លង​ដ៏​ច្រើន​នៅ​ទូទាំងប្រទេស​» ។ គោលការណ៍​ណែនាំ​ស្តីពី​ការការពារ​ដែល​ត្រូវបាន​រឹតបន្តឹង គឺមាន​គោលបំណង​មួយផ្នែក​ដើម្បី​អនុញ្ញាតឱ្យ​និស្សិត​បន្ត​ការប្រឡង​ចូល​មហាវិទ្យាល័យ​ប្រចាំឆ្នាំ ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៣ ខែធ្នូ​។​

    ​ប្រទេស​កូរ៉េ​ខាង​ត្បួ​ង​បាន​ប្រើការ​ធ្វើ​តេ​ស្តិ៍​និង​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ដាច់ខាត​ដើម្បី​លុបបំបាត់​ការផ្ទុះ​ឡើង​ដោយ​មិន​ចាំ​បិទ​ប្រទេស​។ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវបាន​ញាំញី​ដោយ​ចំនួន​នៃ​ការឆ្លង​តិចតួច ដែលនាំឱ្យ​មាន​ករណី​សរុប​ដល់​ទៅ ៣០.៧៣៣ នាក់​ដែលមាន​ចំនួន ៥០៥ នាក់​បាន​ស្លាប់​។​

    ​កាលពី​ថ្ងៃ​សៅរ៍​មន្ត្រី KDCA បាន​និយាយថា​ប្រទេស​នេះ អាច​ប្រឈមមុខ​នឹង​ការផ្ទុះ​ឡើងវិញ ដែល​ហួស​ពីរ​លក​ទី​២​ប្រសិនបើ​វា​មិនបាន​ទប់ស្កាត់​ពី​ការរីក​រាលដាល​នាពេល​បច្ចុប្បន្ននេះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ