• កំពុងរវល់អង្គុយឈ្ងោកលេងបៀរភ្លេចមើលក្រោយ​ សមត្ថកិច្ចលួច surprise ចាប់ជាប់បាន ៦នាក់!

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋល្អ សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា «ជំរាបសួរបង មានល្បែងស៉ីសងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅម្ដុំព្រែកលុបហួសទី ឃុំឈើទាល ប្រហែល ៣០០ម មានស្ពានមួយហើយមានផ្លូវលំមួយចុះទៅក្រោម ដែលមានម្ទាស់ផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន »។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់លោកអធិការនគរបាលស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវករណីនេះ។

    ជាលទ្ធផល៖

    នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣:៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះទៅចំណុចផ្ទះឈ្មោះ អ៊ុក ប៊ុនធឿន ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបានឃាត់ខ្លួនអ្នកលេងល្បែងបៀរ ចំនួន០៦នាក់ ស្រី០៤នាក់ យកមកប៉ុស្តិ៍ដើម្បីសួរនាំ ក្នុងនោះរួមមាន៖
    ១.ឈ្មោះ អ៊ុក ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ម្ចាស់ផ្ទះ)
    ២.ឈ្មោះ សឿន សុភាវី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
    ៣.ឈ្មោះ អៀង សុខា ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
    ៤.ឈ្មោះ អុល ចន្ធី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
    ៥.ឈ្មោះ ត្រិន ជឿន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
    ៦.ឈ្មោះ ធា គា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ

    **អ្នកទាំង៦នាក់ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
    **វត្ថុតាងចាប់យករួមមាន៖
    ១.បៀមួយហ៊ូ ចំនួន ៥២សន្លឹក
    ២.ក្រណាត់សម្រាប់ក្រាល លេងបៀរចំនួន០១។

    នៅចំពោះមុខសមត្ថកិច្ចអ្នកទាំង៦នាក់ខាងលើបានសាភាពថា៖ ខ្លួនពិតជាបានលេងល្បែងស៊ីសង(បៀរ)ពិតប្រាកដមែន ហើយលេងជារៀងរាល់ថ្ងៃ។ ក្រោយសាកសួររួចកម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំឈ្មោះខាងលើ មិនឱ្យប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទទៀតឡើយ។ ប្រសិនថ្ងៃក្រោយនៅតែប្រព្រឹត្តល្បែងស៊ីសងទៀតនិងចាត់ការតាមច្បាប់។
    អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមេត្តាជ្រាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ