• វ៉ោវ!​ រកឃើញអ្នកឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លារ​ ពីកាតកោសបញ្ចូលលុយ ​​​​ ៥០០០ រៀល របស់ក្រុមហ៊ុន Smart!

    រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ – ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) កាលពីថ្មីៗនេះ បានប្រគល់រង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់យុវជនអាយុ ១៤ ឆ្នាំ ម្នាក់និង ក្រុមគ្រួសាររស់នៅស្រុកអង្គស្នួល ខេត្តកណ្ដាល តាមរយៈកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ជាកម្មវិធីឈ្នះរង្វាន់ធំ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឡើងដើម្បីលើកទឹកចិត្ត និងជម្រុញអតិថិជនប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលឲ្យកាន់តែទូលំទូលាយ។

    ក្នុងនាមជាប្រតិបត្តិករទូរសព័្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart ប្ដេជ្ញាគាំទ្រយុទ្ធនាការរបស់ ធនាគារជាតិ នៃ​កម្ពុជា ក្នុងការជម្រុញ​ឱ្យ​មានការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិកាន់តែទូលំទូលាយ។ កម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ ដែលធ្វើឡើងតាំងពីពាក់កណ្ដាល ខែមិនា មានផ្ដល់រង្វាន់ជាច្រើនរួមមាន៖

    ● លុយសុទ្ធ 1 ម៉ឺន ដុល្លារ ​ចំនួន 5 រង្វាន់
    ● លុយសុទ្ធ 100 ដុល្លារ ​ចំនួន 100 រង្វាន់
    ● ទូរស័ព្ទ OPPO Reno3 ចំនួន 200 រង្វាន់
    ● ទូរស័ព្ទ OPPO Find X2 Pro ចំនួន 100 រង្វាន់​
    ● ទូរស័ព្ទ Smart Hero ចំនួន 500 រង្វាន់​
    ● និងលុយបន្ថែមក្នុងប្រព័ន្ធ រាប់លានរង្វាន់​

    លោក ថាន​ សុថេន ត្រូវជាឪពុករបស់ យុវជន ថាន​ ផានិត ដែលជាអ្នកកោសឈ្នះរង្វាន់ ១ម៉ឺន ដុល្លារ លើកទីបី ក្នុងកម្មវិធី «កោសឈ្នះ កោសឈ្នះ!!»​ បានឲ្យដឹងថាកូនរបស់គាត់ បានទិញកាតបញ្ចូលលុយ៥០០០ រៀល ហើយក៏មានសំណាងឈ្នះរង្វាន់ធំ នេះតែម្តង ហើយបញ្ចាក់ទៀតថានឹងប្រើប្រាសថវិកាដែលឈ្នះនេះលើការសិក្សា និងធ្វើដើមទុនរកស៊ី។

    លោកពូ ​សុថេន បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត។ ខ្ញុំនិឹងយកលុយឈ្នះនេះដើម្បីផ្គត់ផ្គងលើ ការសិក្សារបស់កូនៗ និងធ្វើដើមទុនរកស៊ី។ អតិថិជនទាំងអស់គូរជឿជាក់ ក្រុមហ៊ុន Smart ព្រោះក្រុមហ៊ុនមានផ្ដល់រង្វាន់ពិតមែន។»

    គួរបញ្ជាក់ផងដែរថា រង្វាន់លុយសុទ្ធ ១ មឺុនដុល្លារពីកាតកោសបញ្ចូលលុយ៥០០០ រៀលចំនួនពីររង្វាន់ទៀតនៅមិនទាន់មានអ្នកឈ្នះនៅឡើយ។ សូមបន្តជាវកាតកោស៥០០០ រៀលដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

    ក្រុមហ៊ុន Smart បានរៀបចំកម្មវិធីឈ្នះរង្វាន់ ផ្សេងៗគ្នាជាច្រើនដូចជា កម្មវិធី «E-Top Up ឈ្នះ!» ដោយផ្ដល់ឱកាស ឈ្នះរង្វាន់ទូរស័ព្ទ realme 6i ចំនួន 5 រង្វាន់ រាល់សប្តាហ៍ ដោយគ្រាន់តែបញ្ចូលលុយចាប់ពី ១ ម៉ឺនរៀលឡើងទៅ កម្មវិធី «ការផ្ដល់ជូនពិសេសពី Smart @home» អតិថិជនអាចទទួលបាន Smart Pocket Wi-Fi ក្នុងតម្លៃត្រឹមតែ 6ដុល្លារ ដោយគ្រាន់តែភ្ជាប់ឡេីងវិញ គម្រោង Premium plan រយៈពេល 6ខែ ឬឥតគិតលុយតែម្តង បេីអ្នកភ្ជាប់ឡេីងវិញគម្រោង Premium plan រយៈពេល 12ខែ ហើយអតិថិជនក៏អាចទទួលបានលេខពិសេសតម្លៃ 129ដុល្លារសម្រាប់ អតិថិជនចាស់ និងថ្មី ផងដែរ។

    នៅពេលថ្មីៗនេះ ក្រុមហ៊ុន Smart បានប្រគល់រង្វាន់ រថយន្តម៉ាក​ Ford 2020 មួយគ្រឿងដល់អតិថិជនរបស់ខ្លួន រស់នៅក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែថ និងរង្វាន់មហាសាលន៍ជាច្រើនផ្សេងទៀត ក្នុងកម្មវិធី «ឈ្នះរង្វាន់មហាសាលន៍» ដែលរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ កន្លងមក។

    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ