• កម្ពុជាជាប់លេខ១ នៅអាស៊ី និងលេខ៣ លើពិភពលោក ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ ល្អជាងគេ

    (ភ្នំពេញ)៖ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅលើពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។

    នៅលើ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះបន្តពីរបាយការណ៍នេះ ដោយសរសេរថា៖ «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique»។

    រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានាយ៉ាងមានប្រសិទ្ធភាព រយៈពេលជិង១ឆ្នាំ កន្លងមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានការរឹតត្បិតចំពោះការចេញចូលក្រៅប្រទេស រួមទាំងវិធានការការពារដល់ការចម្លងកូវីដ១៩ នៅក្នុងប្រទេសផងដែរ។

    រហូតមកដល់ពេលនេះ កម្ពុជាមិនមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះទេ ដែលភាគច្រើនជាករណីនាំចូល។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយទាំងស្រុង ២៩៤នាក់ និងអ្នកសម្រាកព្យាបាល ចំំនួន១០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ