• សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗជិត ២សែននាក់ក្នុង១ថ្ងៃ និងអ្នកជំងឺជាង ២ពាន់នាក់ទៀតស្លាប់, ករណីឆ្លងសរុបកើនដល់១២លាននាក់!

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៩២,១៨៦ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,០៦៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃសុក្រ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១២,០៧០,៧១២ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥៨,៣៣៣នាក់ និងជាសះស្បើយឡើងវិញចំនួន ៧.២៤លាននាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូយ៉កបានសម្រេចបិទសាលារៀនជាថ្មី ក្រោយពីបានមើលឃើញសន្ទុះនៃការឆ្លង COVID-19 ដ៏គួរឲ្យតក់ស្លុត។

    គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer) និង ម៉ូឌែណា (Moderna) ក៏កំពុងជំរុញឲ្យអាជ្ញាធរសុខាភិបាលអាមេរិក អនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ