• រដ្ឋាភិបាលថៃនឹងពន្យារភាពអាសន្នទូទាំងប្រទេសជាលើកទី០៨ រហូតដល់…

    មន្រ្តីម្នាក់បាននិយាយថា រដ្ឋាភិបាលថៃនឹងពន្យារភាពអាសន្នទូទាំងប្រទេស រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដើម្បីការពារការកើតមានឡើងវិញនៃជំងឺ COVID-19 ក្នុងអំឡុងពេលនៃការធ្វើដំណើរទៅមកនាឱកាសឆ្នាំថ្មីខាងមុខនេះ។ លោក Taweesilp Witsanuyotin អ្នកនាំពាក្យរបស់គណៈកម្មាធិការ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងបាងកកនៅថ្ងៃពុធនេះថា កិច្ចប្រជុំមួយនៃក្រុមការងារជំងឺ COVID-19 ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានអនុម័តលើការពន្យារពេលនេះ ដើម្បីជួយអាជ្ញាធរអនុវត្តការដាក់នៅដោយឡែកយ៉ាងចាំបាច់។

    ការពន្យាពេលដែលរំពឹងថានឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ក្រោយ នឹងក្លាយជាការពន្យារលើកទី៨ ចាប់តាំងពីការអនុវត្តដំបូងនៅក្នុងខែមីនា។ អាជ្ញាធរបានបន្ធូរបន្ថយវិធានការទប់ស្កាត់មេរោគជាបណ្តើរៗក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការឡើងវិញពេញលេញ និងភ្ញៀវខ្លះបានវិលត្រឡប់មកវិញ។ ថ្វីបើពេលនេះប្រទេសថៃបានគ្រប់គ្រងការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍មែនពិត ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសបានធ្លាក់ចុះ ដោយសារតែវិស័យនាំចេញ និងទេសចរណ៍ ដែលជាវិស័យសំខាន់បំផុតទាំង ២ បានរងការវាយប្រហារយ៉ាងខ្លាំងពីជំងឺ។

    ក្រុមការងារជំងឺ COVID-19 របស់ប្រទេសថៃក៏កំពុងពិចារណា លើការបន្ធូរបន្ថយការដាក់ដោយឡែកដែលមានរយៈពេល ១៤ថ្ងៃ សម្រាប់អ្នកដំណើរដែលមកពីប្រទេសមានហានិភ័យទាប។ សំណើរនេះរួមមានការអនុញ្ញាតិឱ្យភ្ញៀវទេសចរចាកចេញពីកន្លែងដាក់ដោយឡែក បន្ទាប់ពីរយៈពេល ១០ថ្ងៃ នៃការធ្វើចត្តាឡីស័ក និងធ្វើដំណើរទៅតំបន់ដែលមានការដាក់កម្រិតត្រឹមត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ