• មហាសេដ្ឋីលោក Jeff Bezos បរិច្ឆាគជិត ៨០០លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាស

    (អាមេរិក)៖ លោក Jeff Bezos ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញយក្សរបស់អាមេរិក Amazon បាន ប្រកាសឱ្យដឹងថា លោកបានឧបត្ថម្ភគាំទ្រជាទឹកប្រាក់ចំនួនប្រមាណជា ៧៩១លានដុល្លារ អាមេរិក ទៅដល់អង្គការចំនួន ១៦ ដែលមានបេសកកម្មសំខាន់សម្រាប់កិច្ចការងារជួយការពារបរិស្ថានពិភពលោក។

    យោងតាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ទឹកប្រាក់មូលនិធិដ៏ច្រើនសន្ធឹកសន្ធាប់នេះ វាគឺជាផ្នែកមួយនៃការសន្យារបស់លោក Bezos កន្លងមកថា នឹងបរិច្ឆាគប្រាក់រហូតទៅដល់ ១០ពាន់លានដុល្លារ ក្នុងការគាំទ្រពីក្រោយនូវសកម្មភាពការពារបរិស្ថាន និងប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុលើផែនដី។

    កំពូលមហាសេដ្ឋីលំដាប់ទី១ នៅលើពិភពលោករូបនេះ បាននិយាយនៅលើបណ្ដាញសង្គម Instagram ថា «ខ្ញុំបានចំណាយពេលជាច្រើនខែមកហើយ ជាមួយនឹងក្រុមមនុស្សដ៏ឆ្លាតវ៉ៃទាំងនោះ។ ពួកគេបានប្រើប្រាស់ជីវិតរបស់ពួក គេដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបម្រែបម្រូលអាកាសធាតុនៅលើភពផែនដីរបស់យើង។ ខ្ញុំមានមោទនភាពណាស់ចំពោះការងាររបស់ពួកគេ ហើយដូច្នេះខ្ញុំនឹងជួយពួកគេដើម្បីសម្រេចផែនការ»។

    គួរបញ្ជាក់ផងដែរថា លោក Bezos គឺជាកំពូលមហាសេដ្ឋីមួយរូបដែលស្រឡាញ់ និងការពារបរិស្ថាន ដោយលោកបានចំណាយប្រាក់ ខ្ទង់ លានដុល្លារជារៀងរាល់ឆ្នាំដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ