• Tiktok ប្រកាសនឹងដាក់ចេញមុខងារថ្មី អនុញ្ញាតឱ្យឪពុកម្ដាយគ្រប់គ្រង និងតាមដានគណនីកូនៗ

    (ចិន)៖ ដើម្បីពង្រីកប្រព័ន្ធសុវត្ថិភាព និងក្រោយពេលមានការរិះគន់ផងនោះ នៅពេលនេះកម្មវិធីកម្សាន្តបែបវីដេអូខ្លីៗ Tiktok បានប្រកាស នូវមុខងារថ្មីជាច្រើនទៀត ដោយក្នុងនោះគឺអនុញ្ញាតឱ្យអាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើការគ្រប់គ្រង់គណនីកូនៗ ឬក្មេងជំទង់របស់ ពួក គេបាន។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ មុខងារថ្មីនេះគឺអនុញ្ញាតឱ្យឪពុកម្ដាយអាចតាម ដាននូវរាល់អ្វីដែលកូនៗ (ក្មេងជំទង់) របស់ពួកគាត់ធ្វើសកម្មភាពអ្វីខ្លះនៅលើកម្មវិធី TikTok។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នោះគឺឪពុកម្ដាយមានសិទ្ធិក្នុងការកំណត់ទៅលើ content, users, hashtags, or sounds ណាដែលកូនៗរបស់ពួកគាត់អាច សែងរក ឬប្រើប្រាស់បាន ហើយគណនីកូនៗអាចកំណត់បានជាសាធារណៈ ឬឯកជន។

    មុខងារថ្មីនេះផងដែរ ត្រូវបាន TikTok ហៅឈ្មោះថា «Family Pairing» ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ ប៉ុន្តែ សម្រាប់ការប្រើប្រាស់គឺឪពុកម្ដាយត្រូវភ្ជាប់គណនីខ្លួនជាមួយនឹងគណនីកូនៗតាមរយៈមុខងារមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ