• យល់ដឹង៖ មកដឹងពីភាពខុសគ្នា​រវាង​ពិធី​មង្គលការ​ខ្មែរ និង​ជប៉ុន

    តើធ្លាប់បានចូលរួមពីធីមង្គលការរបស់ជនជាតិជប៉ុនដែរឬទេ? មង្គលការរបស់ជប៉ុន និងខ្មែរ គឺមានរបៀបរបប និងភាពខុសគ្នាយ៉ាងច្រើន ស្ទើរតែគិតថាវាមិនដូចគ្នា។

    លោក មករា ធ្លាប់បានចូលរួមពិធីមង្គលការរបស់ជនជាតិជប៉ុន ហើយគាត់បានចែករំលែកបទពិសោធន៍ទាំងនេះថា លោកបានចូលរួមពិធីមង្គលការរបស់ជនជាតិជប៉ុនជាលើកទី១ ហើយភ្ញៀវដែលចូលរួមមានប្រហែលជា១២០នាក់ នេះចាត់ទុកថា ជាភ្ញៀវច្រើនហើយ ព្រោះជាទូទៅ អ្នកដែលចូលរួមត្រឹមតែចន្លោះពី៦០ ទៅ៨០នាក់ មានមិត្តភក្ក័ និងក្រុមគ្រួសារខាងស្រី និងខាងប្រុស ។

    លោកបានឲ្យដឹងទៀតថា អ្វីដែលទាក់ទងទៅហ្នឹងចំណុចដែលប្លែកនោះ នៅពេលដែលកូនកំលោះ រឺកូនក្រមុំ ហៅសំបុត្រចូលរួមមង្គលការ អ្នកដែលត្រូវបានគេអញ្ជើញ ទោះទៅរឺមិនទៅ ត្រូវប្រាប់គេមុន៣ថ្ងៃទៅ៥ថ្ងៃ ដើម្បីឲ្យកូនកំលោះបានដឹង ដើម្បីត្រៀម និងកំណត់ឈ្មោះទុក ទៅតាមលេខរៀង ។

    សម្រាប់ការចូលរួមពិសារអាហារវិញ គឺលៃយ៉ាងម៉េច ទៅឲ្យបានមុនម៉ោង ដែលបានកំណត់ទុក ព្រោះបើទៅយឺត ដឹងតែមិនបានចូលរួមហើយ យ៉ាងហោចណាស់ទៅមុន ពី២០ ទៅ៣០ នាទី។ ហើយពេលទៅដល់ គេមានតុឲ្យកត់ឈ្មោះ ស្របពេលនោះដែរ យើងយកចំណងដៃចងក្នុងពេលនោះតែម្តង។ ពេលដល់ម៉ោងកម្មវិធីចាប់ផ្តើម គឺគ្រប់គ្នាចូលរួមក្នុង Hall ទាំងអស់តែម្តង នៅពេលភ្ញៀវចូលអស់ហើយ គឺគេបិទទ្វា Hall តែម្តង នេះជាសញ្ញាបញ្ជាក់ថា ពិធីចាប់ផ្តើមហើយ ។​ នៅលើតុនីមួយៗ គេមានកម្មវិធីផ្សេងៗឲ្យមើល ទៅតាមម៉ោង ។

    ទាក់ទងទៅលើរឿងចំណងដៃវិញ គឺទៅតាមស្តង់ដា ដែលគេបានកំណត់ទុក ដូចជា បើមិត្តភក័្ករឺអ្នកធ្វើការជាមួយគ្នា ក្នុងម្នាក់បើគិតជាលុយដុល្លារវិញ ខ្ទង់ ៣០០ដុល្លារ រឺអ្នកដែលមានហើយចងខ្ពស់ជាងហ្នឹង គឺខ្ទង់ ៥០០ ដុល្លារ តែបើគ្រួសារ រឺសាច់ញាតិវិញ អាចច្រើនជាងនេះ ។ បើទៅតាមស្តង់ដារ ៣០០ដុល្លារ ជាចំណងដៃដែលអន់ជាងគេបំផុត ។

    ទាក់ទងលុយដែលចងដៃវិញ គឺត្រូវតែជាលុយដែលថ្មីបំផុត មិនឲ្យមានស្នាមបត់ ។ ហើយលុយ៣០០ដុល្លារ គឺជាចំនួនលេខសេស ព្រោះនៅជប៉ុនគេមិនឲ្យចងដៃជាលេខគូនោះទេ នេះជាផ្នត់គំនិតរបស់ជនជាតិជប៉ុន ។

    សម្រាប់សំលៀកបំពាក់ចូលរួមវិញ ជាទូទៅ ស្រីៗ អាចស្លៀកពាក់ជា រ៉ូប រឺ គីម៉ូណូ ចំណែកប្រុសៗវិញ អាចស្លៀកពាក់ ជាអាវធំ តែមិនត្រូវមានព័ណស្រស់ឆើតពេកទេ ដើម្បីកុំឲ្យលើសកូនក្រមុំ កូនកំលោះ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ