• រកឃើញ​មឈូស​បុរាណ​អាយុកាល ២៥០០ ឆ្នាំមុន ចំនួន​១០០​បន្ថែម និង​រូបសំណាក​មាស​៤០ នៅ​អេ​ហ្ស៊ី​ប​

    មឈូស​ជិត ១០០ ដែលមាន​សាកសព​ម៉ាំ​មី (​សព​ស្ងួត​ក្រៀម​) មួយចំនួន​នៅ​ខាងក្នុង និង​រូបសំណាក​មាស ៤០ ត្រូវបាន​គេ​រកឃើញ​នៅ​ភាគខាងត្បូង​ទីក្រុង​កៃរ៉ូ (Cairo) ប្រទេស​អេ​ហ្ស៊ី​ប​។​

    ​មឈូស ឬ Sarcophagi ដែល​ត្រូវបាន​គេ​បញ្ចុះ​កាលពី​ជាង ២៥០០ ឆ្នាំមុន ត្រូវបាន​ដាក់តាំង​ពិព័រណ៍​បណ្តោះអាសន្ន នៅ Step Pyramid of Djoser នៃ​ទីលាន​វាល​កប់​សព​បុរាណ Saqqara ។ អ្នក​បុរាណវិទ្យា​បាន​រកឃើញ​មឈូស ហើយ​បាន​រកឃើញថា​មាន​សាកសព​ម៉ាំ​មី​នៅ​ខាងក្នុង ពួកគេ​ក៏បាន​អនុវត្ត​កាំរស្មីអ៊ិច (X-rays) ដែល​បង្ហាញ​ពី​រចនាសម្ព័ន​របស់​សាកសព​ម៉ាំ​មី​បុរាណ​ដែល​បង្ហាញ​ពី​របៀប​រក្សា​សាកសព​ទាំងអស់នោះ​។​

    ​រដ្ឋមន្ត្រីក្រសួង​បុរាណវិទ្យា និង​ទេសចរណ៍​អេ​ហ្ស៊ី​ប លោក អា​លី​ដ អាល់​អាណា​នី (Khaled el-Anany) បាន​និយាយថា​របកគំហើញ​ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​រាជវង្ស Ptolemaic ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប​អស់​រយៈពេល​ប្រហែលជា ៣០០ ឆ្នាំ ទៅ ៣២០ មុន​។​

    ​លោក Khaled ក៏បាន​បញ្ជាក់ថា ពួកគេ​នឹង​ផ្លាស់ប្តូរ​មឈូស​បុរាណ​ទាំងនេះ​ទៅជា​សារមន្ទីរ Cairo ដែល​យ៉ាងហោច​ចំនួន​បី រួមទាំង​សារមន្ទីរ​ដ៏​អស្ចារ្យ​អេ​ហ្ស៊ី​ប (Great Museum of Egypt) ដែល​បច្ចុប្បន្នកំពុង​សាងសង់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ក្បែរ​ប្រាសាទ​ហ្គី​ហ្សា​ពីរ៉ាមីត​ដ៏​ល្បីល្បាញ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ