• កុមារីដែល​មានសម្បុរ​ខ្មៅក្រឹប ត្រូវបានមហាជនជាច្រើនកំពុងចាប់អារម្មណ៍​ជាខ្លាំង ដោយសារតែមានសម្រស់​​ប្រៀប​ដូច​បវរកញ្ញា

    កុមារី​ម្នាក់​ឈ្មោះ យ៉ង់ ស្រី​នី​ត ដែល​រស់នៅក្នុង​ខេត្តមណ្ឌលគិរី បាន​កំពុងតែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចាប់អារម្មណ៍​ជាខ្លាំង តាមរយៈ​រូប​សម្រស់​ស្អាត​ប្លែក​មាន​ទម្រង់​មុខ​ប្រៀប​ដូច​តារា​ឥណ្ឌា និង​សមត្ថភាព​របស់​ប្អូនស្រី​ក៏​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​ថែម​ទៀតផង​។​

    ​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ក្មេងស្រី​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ ដែលមាន​រូបឆោម​ស្រស់​សោភា​ពី​ធម្មជាតិ ហើយ​នៅ​ថ្ងៃ​អ​នាគ​គ​ចង់​ក្លាយជា​គ្រូបង្រៀន និង​ក្លាយ​ជាតារ​ច​មៀង​ផង​នោះ មហាជន​ក៏បាន​បង្ហាញ​ការពេញចិត្ត និង​សរសើរ​ដល់​នាង​គ្រប់ៗ​គ្នា​ថា​៖ «​ស្អាត​ខ្លាំងណាស់ ទម្រង់​មុខ​ដូច​បរ​កញ្ញា​, ឈាម​ខ្មែរ​ដើម​!! មើល​តែ​ច្រមុះ​ទេ អ្នក​មណ្ឌលគិរី រតនគិរី ច្រមុះ​ស្អាតៗ​ណាស់​!, ជូនពរ​ក្មួយ​ស្រី​សម្រេច​ដូច​សេចក្តីប្រាថ្នា​»​។​

    ​តែ​យ៉ាងណា ប្អូនស្រី យ៉ង់ ស្រី​នី​ត ដែល​ឆ្នាំនេះ​មាន​អាយុ ១១ ឆ្នាំ បើទោះជា​ដើរ​លក់​ចេកឆាប​បាន​ប្រាក់​បន្តិចបន្តួច ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក្តី តែ​នាង​ក៏​ពុំ​បោះបង់​ការសិក្សា​ចោល​នោះទេ ដែល​បច្ចុប្បន្នកំពុង​រៀ​ន​ថ្នាក់​ទី​៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ