• ពាក្យ​ «ចត្តាឡី​ស័ក​» តាម​ពិត​មាន​លើ​សិលាចារឹក​​ខ្មែរ​តាំង​ពី​សម័យ​អង្គរ​​

    ចត្តាឡីស័ក (ចត្តាឡី មាន​ន័យ​ថា ៤០ និង ស័ក​មាន​ន័យ​ថា​រយៈពេល) ឬជាភាសាបរទេស​ថា Quarantine គឺ​ប្រើ​សំដៅ​លើ​ការ​ការពារ​កុំឲ្យ​ជំងឺ​រាត​ត្បាត​រីក​រាល​ដាល​​ឆ្លង​ទៅ​អ្នក​ដទៃ ដោយ​ដាក់​អ្នក​ជំងឺ​ឲ្យ​​រស់​នៅ​ដាច់​ដោយ​ឡែក​ចេញ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដែល​មិន​មាន​ជំងឺ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពាក្យ Quarantine (ចត្តាឡីស័ក) គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​ប្រទេស អ៊ីតាលី នៅ​ទីក្រុង​វឺនីស (Venice) ដែល​សំយោគ​ចេញ ពី​ពាក្យ​អ៊ីតាលី ថា “Quarantino” ដែល​មាន​ន័យថា ៤០ (សែសិប)។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​នៅ​សម័យ​កាល​ជំងឺ​អាសន្នរោគ​ខ្មៅ (Black plaque) ដែល​កើត​មាន​នៅ​តំបន់​អ៊ឺរ៉ុប​នៅ​សតវត្ស​ទី​១៤ ដោយ​រដ្ឋបាល​ក្រុង​វឺនីស កំណត់ឲ្យ​​រាល់​សមាជិក​នាវិក​ ​កម្មករ​ និង​អ្នក​ដំណើរ​ទាំង​អស់ នៅ​ក្នុង​កប៉ាល់​ដែល​ចូល​ចត​កំពង់​ផែ​នៅ​ទីក្រុង​នេះ ត្រូវ​ស្ថិត​នៅ​លើ​កប៉ាល់​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​​ឡើង​គោក​ ចំនួន​៤០​ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នាពេល​បច្ចុប្បន្ន​នេះ រាល់​ពេល​ដែល​មាន​ជំងឺ​អាសន្នរោគ​រាតត្បាត​ម្ដង​ៗ រយៈ​ពេល​ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ ហើយ​ការ​គ្រប់​គ្រង គឺ​មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នក​បច្ចេកទេស​សុខាភិបាល​ជា​អ្នក​គ្រប់​គ្រង​បន្ទប់​ចត្តាឡីស័ក​នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    យ៉ាង​ណា​ពាក្យ​ ចត្តាឡីស័ក​ ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​សិលាចារឹក​ខ្មែរ​ តាំង​ពី​បុរាណ​កាល​មក​។​ បើ​តាម​លោក​គ្រូ​ វង្ស​ សុធារ៉ា​ អ្នក​បង្រៀន​​សិលាចារឹក​ជាង​​២៥ឆ្នាំ​ បកស្រាយ​ថា​៖ “ចត្តាឡីស” ដែល​មាន​ន័យថា​ “៤០”​ ​ក្នុង​កន្សោម​នាម​”ចត្តាឡីសកំមថាន” = កម្មដ្ឋាន​៤០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ខ្មែរ​បច្ចុប្បន្ន​បាន​ច្នៃ​ពាក្យ​ ៤០ /​ ចត្តាឡីសៈ ទៅ​ជា​ «ចត្តាឡីស័ក» ​(គឺ​ចត្តាឡី​នៃ​ស្តេច​សកៈ​របស់​ឥណ្ឌា​កាល​ពី​សតវត្សរ៍​ទី១​នៃ​គ្រឹស្តសករាជ​ទៅវិញ​)​ ​ដើម្បី​ឱ្យ​ត្រូវ​នឹង​សំនួន​ពាក្យ​បារាំង​អង់គ្លេស​​ Quarantaine/Quarantine=40 (ថ្ងៃ) ​ដែល​ប្រពៃណី​អឺរ៉ុប​ពីបុរាណ​ ​គេ​ឃាត់ឃាំង​មនុស្ស​ឬ​សត្វ​មាន ​ឬ​អាចមាន​​ជំងឺ​​ឆ្លង​ទុក​នៅ​ដាច់​ពី​គេ​​ ​ដើម្បី​​កុំ​ឱ្យ​មាន​លទ្ធភាព​ចម្លង​ទៅ​អ្នក​/សត្វ​ដទៃ​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អំណាន​សិលាចារឹក​ឆ្នាំ​១៥៧៧​នៃ​គ.ស ដែល​មាន​ពាក្យ​ ចត្តាឡីស បាន​រាយរាប់​ថា​​៖ “ត្យិង​ប្រាកត​ព្ធ​ត​កន្តាល​ជំនុំ​នៃ​ចតុពិធ​បរសត្វ​ សុរេច​ផ្គត​តេរស​ធុតង្គ​ ផ្ចង​ភាវណា ‘ចត្តាឡីស’ កំមថាន ​ថាន​អរហត្ត​ផល​អំពល​ នុចតុ​បិតិសម្ភិទាញាណ​ សូំម​ចូលនិព៌្វាន…” ​មាន​ន័យ​ថា​​៖ “ដឹង​ប្រាកដ​នៅ​ឯ​កណ្ដាល​ជំនុំ​នៃ​ចតិពិធបរិស័ទ(ភិក្ខុ, ភិក្ខុនី​, ឧបាសក​, ឧបាសិកា)។ ​ស្រេចហើយ​ផ្គត់ផ្គង់​​ធុដុង្គ​១៣​ ផ្ចង់​ភាវនា​កម្មដាន​ ‘៤០’ ​បាន​អរហត្តផលអំពល់​ ​និង​ចតុ​បដិសម្ភិទាញាណ​ ‘ចំណេះ​ខ្ពង់ខ្ពស់​ដ៏​ប្លែក​ចំនួន​៤​ប្រការ’ ​សូម​ចូល​បរិនិព្វាន​…”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ