• BTS នឹងចាប់ផ្តើមសម្តែងជាលើកដំបូង ក្នុងការប្រគំតន្រ្តីឆ្លងឆ្នាំ បន្ទាប់ពីខកខានមួយរយៈធំ ដោយសារកូវីដ១៩

    (កូរ៉េ)៖ ក្រុមចម្រៀងល្បី BTS នឹងបង្ហាញការសម្តែងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីឆ្លងឆ្នាំនាពេលខាងមុខនេះ ដែលវាត្រូវបានគេដឹងថា ជាការចូលរួមព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ពួកគេជាលើកដំបូង ចាប់តាំងពីខកខានចូលរួមប្រគំតន្ត្រីនានា មួយរយៈធំ ដោយសារជំងឺរីករាលដាលកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់ផលិតកម្ម Big Hit ដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

    ព្រឹត្តិការណ៍ប្រគំតន្រ្តីឆ្លងឆ្នាំ ឬហៅថា «2021 New Year’s Eva Live» នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ខណៈក្រុមចម្រៀងល្បីៗជាច្រើន នឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍នោះ រួមមានក្រុម BTS, NU’EST, GFriend និងក្រុម DNHYPEN ជាដើម។

    សិល្បករដែលចូលរួមការប្រគំតន្រ្តីនេះ គឺត្រូវបានកំណត់ចំនួន ដើម្បីឲ្យស្របទៅនឹងវិធានការសុខាភិបាលរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩ តែយ៉ាងណា ផលិតកម្ម Big Hit មិនបានបញ្ជាក់ឲ្យច្បាស់ពីតួរលេខនោះទេ។ ព្រឹត្តិការណ៍ប្រគំតន្រ្តីឆ្លងឆ្នាំទាំងមូល នឹងមានការផ្សាយផ្ទាល់តាមអនឡាញ ដើម្បីឲ្យបណ្តាអ្នកគាំទ្របានចូលរួមទស្សនា និងធ្វើការរាប់ថយក្រោយជាមួយ Idol របស់ពួកគេ។

    គួរជម្រាបថា ក្រុម BTS ដែលមានសមាជិក៧នាក់ បានលុបចោលការប្រគំតន្រី្តរបស់ពួកគេជិត៤០ដងទៅហើយ ទាំងក្នុងតំបន់អាស៉ី, អឺរ៉ុប និងសហរដ្ឋអាមេរិក ពោលគឺចាប់ផ្តើមលុបចោលជាបន្តបន្ទាប់តាំងពីខែមេសាមកម្ល៉េះ ដោយសារតែការរីករាលដាលនៃជំងឺឆ្លងសាកលកូវីដ១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ