នាង Wanda Nara បានធ្វើឲ្យកក្រើកបណ្ដាញសង្គម Instagram បន្ទាប់ពីបង្ហោះរូបមួយសន្លឹកបង្ហាញល្វែងខាងលើពីចំហៀងគ្មានសល់។
Wanda ដែលគេស្គាល់ថាជាប្រពន្ធរបស់ខ្សែប្រយុទ្ធក្នុងក្លឹប PSG កីឡាករ Mauro Icardi បានថតរូបពីចំហៀងខ្លួនឆ្លុះជាមួយកញ្ចក់ ដោយគ្មានអ្វីគ្រប់បាំងបន្តិចសោះឡើយ។ រូបមួយសន្លឹកនោះទទួលបានការ Like ដល់ទៅជាង៥សែន និងការបញ្ចេញមតិភ្ញាក់ផ្អើលជាច្រើន។
យ៉ាងណា នេះមិនមែនជាលើកដំបូងឡើយដែល Wanda បង្ហាញរូបភាពស៊ិចស៊ីបែបនេះ ពោលជារឿយៗនាងតែងបញ្ចេញវាលើបណ្ដាញ IG។ Wanda វ័យ៣៣ឆ្នាំដែលជាតារាម៉ូដែលសញ្ជាតិអាហ្សង់ទីនបានរៀបការជាមួយ Icardi វ័យ២៧ឆ្នាំកាលពីឆ្នាំ២០១៤៕