• Google ប្រកាសឈប់ផ្ដល់ជូន Free សម្រាប់រក្សាទុករូបភាពនៅលើ Google Photos

    (អាមេរិក)៖ ក្រុមហ៊ុន Google បានចេញសេចក្ដីប្រកាសដល់អតិថិជនរបស់ខ្លួនឱ្យបានជ្រាបថា ចាប់ពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Google នឹងបញ្ឈប់ការផ្ដល់ជូនទំហំ Storage ឱ្យឥតគិតថ្លៃ (Free) នៅលើកម្មវិធី Google Photos។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Phone Area នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

    ក្រុមហ៊ុន Google បានផ្ដល់ជូននូវទំហំ Storage ដោយឥតគិតថ្លៃ និងមិនកំណត់ ចាប់ពីឆ្នាំ ២០១៥ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុន Google បានបញ្ជាក់ថា សម្រាប់អតិថិនអាចប្រើបានក្នុងទំហំ Storage ចំនួន 15GB ប៉ុន្តែសម្រាប់រូបភាពគឺនៅរក្សាគុណភាពដដែល។

    ក្រុមហ៊ុនយក្សមួយនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការឈប់ផ្ដល់ជូន Free នេះទេ ប៉ុន្តែបើតាមការបញ្ជាក់ពីប្រភពព័ត៌មានមួយចំនួន បាន ឱ្យដឹងថា វាដល់ពេលដែល Google ត្រូវប្រមូលលុយពីកម្មវិធី Google Photos ព្រោះដាក់ឱ្យប្រើ Free យូរឆ្នាំហើយ។

    បើតាមការបញ្ជាក់ពី Google បានឱ្យដឹងថា មានរូបភាពប្រមាណជាង ៤ពាន់ពាន់លាន (trillion) រូបភាពត្រូវបាន Upload ចូលជារៀង រាល់ សប្ដាហ៍។

    គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកចង់ប្រើប្រាស់ Google Photos អាចចំណាយ ១.៩៩ដុល្លារក្នុងមួយខែ សម្រាប់ 100GB និង ២.៩៩ដុល្លារ ក្នុងមួយខែសម្រាប់ 200GB ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ