• មិនធម្មតា!​ ឈីប M1 ធ្វើឲ្យកុំព្យូទ័រតម្លៃ ១ពាន់ដុល្លារ ខ្លាំងជាងតម្លៃ ៣ពាន់ដុល្លារ

    កាល​ពី​ម្សិលមិញ Apple បាន​បង្ហាញ​ចេញ MacBook Air, MacBook Pro និង Mac mini ដំបូង​គេ​ដែល​មាន​ប្រើ​ឈីប M1 ជា​ឈីប​ដែល​ផលិត​ដោយ Apple ផ្ទាល់ និង​ជា​ឈីប​ដែល​ក្រុមហ៊ុន​សម្ងំ​ផលិត​អស់​រយៈពេល​ ៣​ឆ្នាំ​មក​ហើយ។

    ​ពេល​នេះ​ការ​ធ្វើ​តេស្ត​ Benchmark លើ​បន្ទះ​ឈីប​ថ្មី បាន​ចាប់​ផ្ដើម​លេច​ចេញ​លើ​វិបសាយ​ Geekbench ដែល​​បង្ហាញ​កាន់​តែ​ច្បាស់​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​​វា។

    ឈីប M1 ដែល​ប្រើ​ប្រាស់​លើ​ MacBook Air មាន RAM ទំហំ ៨GB អាច​ទទួល​បាន​ពិន្ទុ​ ១៦៨៧​ សម្រាប់​កិច្ច​ការ​ Single-Core និង​បាន ៧៤៣៣​ពិន្ទុ សម្រាប់​កិច្ចការ Multi-Core។ ផ្អែក​តាម​ Benchmark បង្ហាញ​ដែរ​ថា​ឈីប M1 គឺ​មាន​ល្បឿន​រត់ 3.2GHz។

    ពេល​ប្រៀប​ធៀប​នឹង​​ផលិតផល Mac ដទៃ​ទៀត សមត្ថភាព​ Single-Core របស់ MacBook Air ថ្មី គឺ​មាន​ភាព​ប្រសើរ​ជាង​ Mac មួយ​ចំនួន​ទៀត ហើយ​​សមត្ថភាព Multi-Core អាច​យក​ឈ្នះ​ MacBook Pro 16-inch ស៊េរី​ឆ្នាំ ២០១៩ ​ថែម​ទៀត​ផង។ MacBook Pro 16-inch ​សមត្ថភាព​ខ្លាំង​ជាង​គេ​ដែល​មាន​តម្លៃ​ប្រមាណ ៣​ពាន់​ដុល្លារ​ ​មាន​​ពិន្ទុ Single-Core ត្រឹម ១០៩៦ និង Multi-Core ត្រឹម ៦៨៧០ ប៉ុណ្ណោះ។

    ​ត្បិត​ថា​ឈីប M1 មាន​​​កម្លាំង​ខ្លាំង​ជាង MacBook Pro 16-inch លើ​​ការ​តេស្ត​ CPU ប៉ុន្តែ MacBook Pro ទំនង​ជា​មាន​សមត្ថភាព​ខ្លាំង​ជាង​លើ​ផ្នែក​មួយ​ចំនួន​ទៀត​ដូច​ជា​លើ GPU ជា​ដើម ដោយ​សារ MacBook Pro មាន​ GPU ដែល​ខ្លាំង​ក្លា​ជាង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ