• Ronaldo បន្តរកបានគ្រាប់បាល់ ក្នុងជ័យជម្នះព័រទុយហ្គាល់ បំបាក់អង់ដូរ៉ា ៧-០

    (លីស្បោន)៖ Cristiano Ronaldo បានកំពុងរំកិលក្លាយជាកីឡាកររកគ្រាប់បានច្រើនជាងគេឲ្យជម្រើសជាតិ ក្នុងជំនួបដែលព័រទុយហ្គាល់លត់ក្រុមភ្ញៀវអង់ដូរ៉ា ៧-០ ក្នុងមិត្តភាពអន្តរជាតិនាយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

    ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិបសេះបង្កង់ Juventus រកបានគ្រាប់ទី១០២ ឲ្យក្រុមជម្រើសជាតិបច្ចខែល ព័រទុយហ្គាល់ នៅនាទី៨៥ ក្រោយការបញ្ជូនបាល់របស់មិត្តរួមក្រុម Mario Rui ដែលនៅខ្វះតែ ១គ្រាប់ទៀតប៉ុណ្ណោះ
    នឹងតាមទាន់កំណត់ត្រារបស់អតីតកីឡាករ Ali Daei ដែលស៊ុតឲ្យជម្រើសជាតិអ៊ីរ៉ង់បាន ១០៣គ្រាប់ច្រើនជាងគេ។

    ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Ronaldo រកបានគ្រាប់ទី៦ ពីការប្រើក្បាលតែតបញ្ចូលទី ក្នុងខណៈនៅសល់ ៥នាទីបញ្ចប់ការប្រកួត ក្រោយពេលត្រូវបានប្តូរចូលនៅនាទី៤៦ ជំនួសមិត្តរួមក្រុម Pedro Neto។

    តែយ៉ាងណា វាមាការខុសប្លែកគ្នារហូតដល់ទៅ ១២៧លេខនៅក្នុងចំណាត់ថ្នាក់ World FIFA Ranking ដោយព័រទុយហ្គាល់ឈរនៅលេខរៀងទី៧ និងអង់ដូរ៉ានៅស្ថិតនៅចំណាត់ថ្នាក់១៣៤ ដែលសុទ្ធសឹងត្រៀមលេងពាន UEFA Nations League ជុំទី២ ដូចគ្នានាចុងសប្តាហ៍នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ