• អតីតខ្សែបម្រើក្លិប Real Madrid កីឡាករ Gago ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ត្រឹមវ័យ ៣៤ឆ្នាំ

    (ក្រុងអាយរេស)៖ អតីតខ្សែបម្រើរបស់ក្លិបបាល់ទាត់លំដាប់កំពូល Real Madrid កីឡាករ Fernando Gago ដែលបច្ចុប្បន្នលេងឲ្យក្លិប Velez Sarsfield ក្នុងលីគកំពូលរបស់អាហ្សង់ទីននោះ បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយក្នុងវ័យ៣៤ឆ្នាំ នេះបើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងក្លិប Velez ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

    សេចក្តីប្រកាសនេះបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីកីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិអាហ្សង់ទីណរូបនេះ បានវិលត្រឡប់មកវិញចុងក្រោយ ពីការរងរបួសធ្ងន់ធ្ងរជាលើកទី៥របស់គេ ដោយបានចូលលេងក្នុងតង់ទី២ នៃការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ២ទល់នឹង២ ជាមួយនឹងក្រុម Gimnasia La Plata ក្នុងក្របខណ្ឌ Argentine Primera Division។

    គួររំលឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ Gago បានទទួលការវះកាត់ដោយជោគជ័យលើរបួសជង្គង់ខាងស្តាំរបស់គាត់ ដែលនេះ ជារបួសធំទី៥ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ។

    កីឡាករ Gago ដែលបានចូលលេងនៅក្លិប Real Madrid ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ នោះក៏មានឈ្មោះលេងក្នុងយុទ្ធនាការ FIFA World Cup 2014 នៅប្រទេសប្រេស៊ីលផងដែរ ដែលបានចូលលេងឲ្យជម្រើសជាតិរបស់អាហ្សង់ទីនចំនួន ៦១ប្រកួតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ