• មិនធម្មតា!​ មិន​នឹកស្មានថា​បទ​ដែល ព្រាប សុ​វត្ថ ច្រៀង មាន​អ្នកមើល​ជិត​៨​លាន​ដង ជាការ​និពន្ធ​របស់ តន់ ច័ន្ទ​សី​ម៉ា

    ភ្នំពេញ​៖ តារាចម្រៀង​រលក​ក្រោយ​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដែល​បច្ចុប្បន្ន​កំពុងមាន​សន្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​ទស្សនិកជន មុននេះ​បន្តិច​បានធ្វើឱ្យ​អ្នកគាំទ្រ​ស្រឡាំងកាំង​សាជាថ្មី ក្រោយពី​ដឹងថា នាង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​ឱ្យ​លោក ព្រាប សុវត្ថិ ដែលមាន​អ្នក​ចូល​មើល​រហូតដល់​ទៅជិត​៨​លាន​ដង​។​

    ​តាមរយៈ​ផេ​ក​ហ្វេ​ស​បុក​របស់​កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​បង្ហោះ​នៅមុននេះ​បន្តិច​បានឱ្យដឹងថា តាមពិត​បទ​ភូមិ​ខ្ញុំ update ដែល​លោក ព្រាប សុវត្ថិ ច្រៀង គឺជា​ការនិពន្ធ​ផ្ទាល់​របស់​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ផ្ទាល់​តែម្តង​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​បទ​នេះ​កំពុងតែ​ផ្ទុះ​ខ្លាំង និង​មាន​អ្នក​ចូល​ទស្សនា​ជិត​៨​លាន​ដង នៅក្នុង​បណ្ដាញ​យូ​ធូប​។

    ​ក្រោយពី​បានដឹងថា កញ្ញា តន់ ច័ន្ទ​សី​ម៉ា មាន​សមត្ថភាព​និពន្ធ​បទ​ចម្រៀង​បែបនេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​ស្រឡាំងកាំង ស្មាន​មិន​ដល់ និង​បាន​ចូល​ខ​មិន​សរសើរ​មិន​ដាច់​ពី​មាត់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ