• ក្រុមហ៊ុន Apple និង CEO លោក Tim Cook ត្រូវបានម្ចាស់ភាគហ៊ុនប្ដឹងពីបទលាក់បាំងព័ត៌មាននៃការលក់ធ្លាក់ចុះក្នុងទីផ្សារចិន

    (អាមេរិក)៖ ក្រុមហ៊ុន Apple និងនាយកប្រតិបត្តិលោក Tim Cook បានរងពាក្យបណ្ដឹងថ្មីមួយពីសំណាក់ម្ចាស់ភាគហ៊ុន ពាក់ព័ន្ធនឹងការបន្លំ និងបំភ័នព័ត៌មានទាក់ទងនឹងការលក់ iPhone នៅក្នុងទីផ្សារប្រទេសចិន ដែលធ្វើឱ្យក្រុមអ្នកវិនិយោគទុនខាតលុយរាប់សិបពាន់លាន ដុល្លារអាមេរិក។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ចៅក្រមតុលាការស្រុកអាមេរិក លោកស្រី Yvonne Gonzalez Rogers បានទទួលពាក្យបណ្ដឹងមួយ ដោយក្នុងនោះបានប្ដឹងលោក Tim Cook និងក្រុមហ៊ុន Apple ដោយ បានចោទប្រកាន់ថា បានលក់បាំងនូវព័ត៌មានពីការលក់ iPhone ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន។

    តាមពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ លោក Tim Cook បាននិយាយថា ទីផ្សារ iPhone បានធ្លាក់ចុះបន្តិចមែន ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិនគឺនៅតែល្អប្រសើរ ខណៈដែលស្ថាប័នស្រាវជ្រាវបានរកឃើញថា ទីផ្សារចិនក៏ធ្លាក់ចុះដែរ។ ក្រោយមកទៀត នៅដើមឆ្នាំ ២០១៩ លោក Tim Cook បានបញ្ជាឱ្យក្រុមហ៊ុនផ្អត់ផ្គង់កាត់បន្ថយសង្វាក់ផលិតកម្ម និងកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូល ដែលធ្វើឱ្យភាគហ៊ុនរបស់ Apple ធ្លាក់ចុះ និងបានធ្វើឱ្យអ្នកវិនិយោគខាតបង់ប្រាក់រាប់លានដុល្លារអាមេរិក។

    នៅមានករណីជាច្រើនទៀត ប៉ុន្តែមិនត្រូវបានលោកស្រី Rogers បញ្ជាក់ឱ្យដឹងនោះទេ គ្រាន់តែបង្ហើបថា នៅពេលនេះក្រុមហ៊ុន Apple និង លោក Tim Cook ត្រូវចូលខ្លួនមកបកស្រាយអំពីការចោទប្រកាន់ទាំងនេះ បើមិនដូច្នេះទេ បញ្ហានឹងកាន់តែរីកធំ ហើយអាចនឹងប៉ះពាល់ ដល់ ការស្វែងរកប្រាក់ចំណូលទៀតផង។

    អ្នកនាំពាក្យរបស់ Apple បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ការចោទប្រកាន់របស់ម្ចាស់ភាគហ៊ុនគឺគ្មានភស្តុតាងច្បាស់លាស់ ប៉ុន្តែ ក្រុមហ៊ុន Apple នឹងចូលខ្លួនបំភ្លឺរឿងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ