• ពេលនេះ លោកតា​​អាយុ ៧៨ ឆ្នាំ សុំ​លែងប្រពន្ធ​ក្មេង​វ័យ​១៧​ឆ្នាំ ក្រោយ​រៀបការ​បាន​២២​ថ្ងៃ ព្រោះ​តា​ចោទប្រកាន់ថា​…

    ប្រិយមិត្ត​ជាច្រើន​ជឿជាក់ថា​បានទទួល​ជ្រាប​រួចហើយ ប្រហែល​១​ខែ​មុននេះ បុរស​អាយុ ៧៨ ឆ្នាំ ម្នាក់ បាន​រៀបការ​នឹង​ប្រពន្ធ​ក្មេង​អាយុ ១៧ ឆ្នាំ នៅក្នុង​ទីក្រុង Subang ខេត្ត West Java ប្រទេស​ឥណ្ឌូណេស៊ី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះតែ​អាយុ​អ្នក​ទាំងពីរ​ខុសគ្នា​ឆ្ងាយ ពោលគឺ​ប្រៀប​ដូច​តា និង​ចៅ​អ៊ីចឹង ហើយ​បើ​ថ្លៃ​បណ្ណាការ​វិញ​ដឹក​២​ឡាន​។ តែ​ទោះ​យ៉ាណា ទើបតែ​រៀបការ​បាន ២២ ថ្ងៃ ប៉ុណ្ណោះ អ្នក​ទាំងពីរ​ក៏​ឈានដល់​ការបែកបាក់​គ្នា ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ទី​៣០ ខែតុលា ឆ្នាំ​២០២០ សប្តាហ៍​មុននេះ​។​

    ​នេះ​បើតាម​កាសែត Harian Metro បានឱ្យដឹងថា គូស្នេហ៍​គូ​នេះ​បានបញ្ចប់​អាពាហ៍ពិពាហ៍​រយៈពេល ២២ ថ្ងៃ របស់​ពួកគេ បន្ទាប់ពី​លោក Abah Sarna បាន​ផ្ញើលិខិត​លែងលះគ្នា​ទៅ​ប្រពន្ធ​របស់គាត់​គឺ​នាង Noni Navita​។​

    ​ជុំវិញ​បញ្ហា​លែងលះ​នេះ​ផងដែរ បងស្រី Noni ដែលមាន​ឈ្មោះ lyan អាយុ ២៩ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា គ្រួសារ​របស់​នាង​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានដឹង​ដំណឹង​នេះ ព្រោះ​វា​កើតឡើង​ភ្លាមៗ​ដោយ​គ្មាន​សញ្ញា​នៃ​បញ្ហា​ណាមួយ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្អូនស្រី​របស់​នាង និង​លោក Abah Sarna​។​

    ​នាង lyan បន្តថា​៖ «​ខ្ញុំ​ពិតជា​តក់ស្លុត​ណាស់ ព្រោះ​មិនមាន “​ខ្យល់​និង​ព្យុះ​” កើតឡើង ហើយ​វា​បានក្លាយ​ទៅជា​បែបនេះ ព្រោះថា គ្រួសារ​របស់​យើង​មិនមាន​បញ្ហា​ជាមួយ Abah Sarna សោះឡើយ​។ ទោះយ៉ាងណា បញ្ហា​នេះ​អាច​បង្កឡើង​ពី​លោក Abah Sarna និង​ក្រុមគ្រួសារ​របស់គាត់ ដែល​ហាក់ដូចជា​មានការ​ជំទាស់​នឹង​អាពាហ៍ពិពាហ៍​នេះ​»​។​

    ​នាង lyan បន្ទាប់មក​ក៏បាន​និយាយថា សកម្មភាព​របស់ Abah Sarna បានធ្វើ​ឲ្យ​សេចក្តីថ្លៃថ្នូរ​របស់​គ្រួសារ​នាង​អាប់ឱន​មិន​ស្ទើរ​នោះទេ​។ ជាពិសេស អ្វីដែល​បានកើត​ឡើង​នេះ គឺ​បានធ្វើ​ឲ្យ​ប្អូនស្រី​របស់​នាង​ធ្លាក់​ទឹកចិត្ត​យ៉ាងខ្លាំង​ដែល​រហូត​អត់​អាហារ​ពេញ​មួយថ្ងៃ ពោលគឺ​ក្រោយពី​ទទួល​លិខិត​លែងលះ​ដ៏​ស្លុតចិត្ត​នេះ​។ តែ​យ៉ាងណា ស្ថានភាព​របស់​នាង​ពេលនេះ បាន​ប្រសើរ​វិញ​ហើយ​។​

    ​ទន្ទឹមនេះ​ផងដែរ Lyan ក៏បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា ការ​លែងលះ​នេះ​បាន​កើតឡើង​ដោយសារតែ​នាង Noni មាន​ផ្ទៃពោះ​ជាមួយ​ប្រុស​ផ្សេង មុនពេល​រៀបការ​ជាមួយ Abah Sarna៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ