• យុវជន​ចិន​ម្នាក់​ដែល​សុខចិត្ត​លក់​ក្រលៀន ព្រោះតែ​ដើម្បី​ទិញ iPhone ពេលនេះ​គឺថា​…

    យុវជន​ជនជាតិ​ចិន​ឈ្មោះ Wang Shangkun កាលពី​ឆ្នាំ​២០១១ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ស្រឡាំងកាំង​ជាខ្លាំង ក្រោយ​បានដឹងថា រូបគេ​បានសម្រេច​ចិត្ត​លក់​ក្រលៀន​អស់​មួយ ដើម្បី​ទិញ iPad 2 មួយគ្រឿង និង iPhone 4 មួយគ្រឿង​។​

    Wang បាន​លក់​សរីរាង្គ​រប​ស់​ខ្លួន នៅលើ​ទីផ្សារងងឹត​ក្នុងតម្លៃ ២២០,០០០ យ័ន (​ប្រមាណ ៣៣០០០ ដុល្លារ​) ។ យុវជន​រូបនេះ​ដែល​ម​ក​ពី​ខេត្ត Anhui បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ចិន​មួយ​ថា រូបគេ​ចង់​ទិញ​ទូរស័ព្ទ iPhone 2 ប៉ុន្តែ រូបគេ​មិនអាច​មានលទ្ធភាព​ទិញ​បានទេ ប៉ុន្តែ​ក្រោយមក រូបគេ​ត្រូវបាន​ក្រុម​អ្នកប្រមូល​សរីរាង្គ​ខុសច្បាប់ អូសទាញ​ឲ្យ​លក់​សរីរាង្គ តាមរយៈ​ឆាត​នៅលើ​អ៊ិន​ធរ​ណេ​ត​។​

    ​មិនយូរប៉ុន្មាន Wang បានទទួល​ការវះកាត់​យក​ក្រលៀន​ខាងស្តាំ​ចេញ ហើយ​បញ្ជូនទៅ​អ្នកទទួល​ដែល​មិន​ស្គាល់​។ NPR បាន​រាយការណ៍​ថា យុវជន​រូបនេះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជាមួយនឹង​ឧបករណ៍​ទំនើប​ទាន់សម័យ​ដែលមាន​តម្លៃ​ថ្លៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ម្តាយ​មានការ​សង្ស័យ នាំ​ឲ្យ​រូបគេ​ដាច់ចិត្ត​សារភាព​ប្រាប់​ម្តាយ​ត្រង់ៗ​អំពី​រឿងនេះ​។​

    ​តែ​យ៉ាងណា ជា​អកុសល ឥឡូវនេះ Wang ប្រហែល​នឹងត្រូវ​សម្រាក​លើ​គ្រែ​អស់​មួយជីវិត ខណៈ​រូបគេ​កំពុង​ទទួលរង​ពី​កង្វះ​តម្រងនោម ហើយ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ម៉ាស៊ីន​លាង​តម្រងនោម​ទៀតផង​។ ក្នុង​រយៈពេល​ពីរ​បី​ខែ​បន្ទាប់ពី​ការវះកាត់ Wang បាន​វិ​វត្ត​ទៅជា​ជំងឺឆ្លង​នៅក្នុង​ក្រលៀន​ដែល​នៅសល់ ដោយសារតែ​ការថែទាំ​ក្រោយ​ការវះកាត់​មិន​ត្រឹមត្រូវ និង​ទីតាំង​ដែល​មិនមាន​អនាម័យ​នៃ​ការវះកាត់​។​

    ​ឥឡូវនេះ រូបគេ​ត្រូវការ​ការលាង​តម្រងនោម​ជា​រៀងរាល់ថ្ងៃ ដើម្បី​លុប​ជាតិពុល​ក្នុង​ឈាម ហើយ​រូបគេ​ប្រហែលជា​ត្រូវការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ខ្លួនឯង​។​

    ​ជុំវិញ​ករណី​ដ៏​ញាក់សាច់​នេះ​ផងដែរ មនុស្ស ៥ នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​រួមមាន​ទាំង​អ្នក​វះកាត់ និង​ឈ្មួញកណ្តាល ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​ក្ស័យធន​ដោយសារ​ការ​ញៀន​ល្បែង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ