• ក្រឡាប់រថយន្តចូលប្រឡាយទឹក នៅស្រុកជីក្រែង នៅខេត្តសៀមរាប បណ្ដាលឲ្យស្លាប់ខ្មែរម្នាក់ ជនជាតិវៀតណាម៦នាក់ និងរបួសវៀតណាម៥នាក់

    (សៀមរាប)៖ បុរសជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាមចំនួន៦នាក់បានស្លាប់ភ្លាមៗ និង៥នាក់ទៀតជាជនជាតិវៀតណាម បានរងរបួសដោយសារការក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ 246-247 ភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ចរាចណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-8469 បើកបរដោយជនជាតិខ្មែរ។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យជនជាតិវៀតណាម៧នាក់ស្លាប់ និងរបួស៥នាក់។

    បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរអាចងងុយដេក និងបើកលឿនបណ្តាលឲ្យរេចង្កូត បណ្តាលឲ្យធ្លាក់ចូលប្រឡាយស្លាប់តែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ