• ផឹកកាហ្វេច្រើន ក៏អាចផ្តល់ហានិភ័យ ដល់សុខភាពបានដែរ!

    កាហ្វេ អាចជាជម្រើសអាហារពេលព្រឹក ដ៏ល្អដែលអាចធ្វើអោយអ្នកមានអារម្មណ៍ល្អ និងស្រស់ស្រាយ ពេញ១ថ្ងៃ តែទោះជាយ៉ាងណា កាហ្វេក៏អាចផ្តល់ហានិភ័យ ដល់សុខភាពដែរ។ ការផឹកកាហ្វេ រាល់ថ្ងៃ និងក្នុងកម្រឹតច្រើន នឹងបង្កអោយមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

    កាហ្វេក៏អាចផ្តល់អត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនទៀតដូចជាកាត់បន្ថយហានិភ័យ​​​​​​​ នៃជំងឺមហារីកថ្លើម ទឹកនោមផ្អែមប្រភេទ២ ជំងឺសរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺរលាកពោះវៀន ដោយកាហ្វេមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍មួយចំនួនរួមមានបូបូវីស្លាវីន (វីតាមីន B2) នីណូលីន (វីតាមីន B3) ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសមាសធាតុ phenolic ផ្សេងៗ ឬសារធាតុប្រឆាំងអុកស៊ីតកម្ម។

    យោងតាមការសិក្សាមួយចំនួន បានរកឃើញថាស្ត្រីដែលផឹកកាហ្វេច្រើនអាចមានហានិភ័យខ្ពស់​​​​​​ នៃការពុកឆ្អឹងខ្ពស់។ មួយវិញទៀត ការទទួលទានកាហ្វេសម្រាប់ស្ត្រីមានផ្ទៃពោះ ធ្វើអោយទារកកើតមិនគ្រប់គីឡូ ឬកើតមិនគ្រប់ខែ។ កាហ្វេ បង្កហានិភ័យខ្ពស់ចំពោះអ្នកមានបញ្ហាក្រពះ ព្រោះធ្វើអោយច្រាលអាស៊ីតចេញពីក្រពះ ហើយអ្វីដែលសំខាន់ជាងនេះ ធ្វើអោយអ្នកថប់បារម្ភ និងប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក។

    នៅឆ្នាំ ២០១៥ អ្នកស្រាវជ្រាវបានរកឃើញវត្តមាននៃគ្រឿងផ្សំពុល ដែលមានកម្រិត mycotoxins ដែលជាសារធាតុពុលដែលអាចបំពុលកាហ្វេជាផលិតផលធម្មជាតិខ្ពស់នៅក្នុងកាហ្វេពាណិជ្ជកម្ម។ មនុស្សមួយចំនួនបារម្ភថាថ្នាំអាគ្រីលីមីត ដែលជាសារធាតុគីមីមួយផ្សេងទៀតដែលមាននៅក្នុងកាហ្វេក៏អាចបង្កគ្រោះថ្នាក់ខ្លាំងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ