• Khabib ​ត្រូវបានតែងតាំងជា​ស្ដេច​ក្រាញ់​នៅ UFC ​ក្រោយ​ប្រកាស​ចូល​និវត្តន៍​

    ​កំពូល​អ្នក​វាយ​ក្នុង​ទ្រុង Khabib Nurmagomedov ​ត្រូវ​បាន​ស្ថាប័ន UFC ​ដាក់​ជា​កីឡាករ​លេខ​១ P4P ​ក្រោយ​ពី​រូបគេ​មាន​កំណត់ត្រា​ឈ្នះ​២៩-០ ​មុន​ចូល​និវត្តន៍​។

    ​Khabib ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ Justin Gaethje ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​របស់​គេ ​មុន​ប្រកាស​ចូល​និវត្តន៍​ពី​សង្វៀន​នេះ​ទៅ។ ​ការ​ចូល​និវត្តន៍​ទាំង​វ័យ​ក្មេង​របស់​គេ​នេះ គឺ​ដោយសារ​តែ​ឪពុក​ជា​ទី​ស្រលាញ់​របស់​ខ្លួន​បាន​លា​ចាក​លោក​នេះ​ទៅ ​ក្រោយ​ពី​ឆ្លង​មេរោគ​កូវីដ​១៩។ ​ដោយ​នៅ​សល់​តែ​ម្ដាយ​ម្នាក់​ឯង ​ទើប​រូបគេ​សម្រេ​ចិត្ត​ឈប់​ប្រកួត ដើម្បី​យក​ពេល​វេលា​នៅ​ជាមួយ​គ្រួសារ​គេ​វិញ។

    ​ក្នុង​ឱកាស​ប្រកាស​ចូល​និវត្តន៍​នោះ​ដែរ កីឡាករ​រុស្ស៊ី​រូប​នេះ​បាន​ស្នើ​សុំ UFC ​ដើម្បី​ដាក់​រូបគេ​ជា King UFC’s pound-for-pound ​ព្រោះ​ប្រកួត​២៩​ប្រកួត ឈ្នះ​ទាំង​២៩​ប្រកួត។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​គោរព​ដល់​រូបគេ​។ ជា​ចុង​ក្រោយ UFC ​ក៏​បាន​សម្រេច​ចិត្ត​បំពេញ​បំណង​របស់ Khabib ​តែ​ម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ