• TikTok គម្រោងជ្រើសរើសវិស្វករ ៣០០០នាក់ ដើម្បីពង្រីកវិសាលភាពឱ្យពាសពេញពិភពលោក

    (ចិន)៖ កម្មវិធី TikTok គម្រោងនឹងជ្រើសរើសបុគ្គលិកផ្នែកវិស្វករចំនួន ៣០០០នាន់បន្ថែមទៀត នៅក្នុងតំបន់អឺរ៉ុប កាណាដា និងសិង្ហបុរី ដើម្បីពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយពាសពេញពិភពលោក ជាពិសេសដើម្បីពង្រឹងនូវប្រព័ន្ធសុវត្ថិភាព និងផ្ដល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

    ការប្រកាសនេះហាក់ដូចជាមិនខ្វល់ពីការគៀបសង្កត់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំឡើយ ដែលបានបញ្ជាឱ្យ ក្រុមហ៊ុនចិន ByteDance ដែលជាមេធំរបស់ TikTok ធ្វើការលក់អាជីវកម្ម TikTok នៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនឯកជនរបស់អាមេរិក ពោលគឺប្ដូរពីម្ចាស់ជនជាតិចិន មកជាម្ចាស់ជនជាតិអាមេរិក។

    អ្នកនាំពាក្យរបស់ TikTok បានបញ្ជាក់ Reuters ថា សម្រាប់ការជ្រើសរើសវិស្វករនេះ ក៏មាននៅក្នុងសហរដ្ឋអាមេរិកផងដែរ ព្រោះ អនាគត TikTok អាចនឹងប្រើប្រាស់អាមេរិកជាមជ្ឈមណ្ឌលវិស្វកម្មសម្រាប់ក្រុមហ៊ុន និងសម្រាប់បុគ្គលិក ខណៈដែលពេលនេះ មានបុគ្គលិកប្រមាណ ជា ១០០០នាក់កំពុងបម្រើការងារដែលស្ថិតនៅតំបន់ផ្សេងៗក្រៅពីប្រទេសចិន។

    គួរបញ្ជាក់ផងដែរថា Reuters ធ្លាប់បានរាយការណ៍មកថា ByteDance គ្រោងចំណាយលុយរាប់ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើត ទីស្នាក់ការកណ្តាលអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសសិង្ហបុរី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ