• មិនធម្មតា! ជាមួយ Sensor LiDAR Scanner ទូរស័ព្ទ​ iPhone 12 Pro អាចវាស់កម្ពស់មនុស្សបាន

    iPhone 12 Pro និង iPhone 12 Pro Max មាន​បំពាក់​នូវ​ Sensor LiDAR Scanner ដែល​ជំនួយ​ដល់​ការ​ថត​រូបភាព​នៅ​ទី​ងងឹត​បាន​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន និង​​មាន​ប្រយោជន៍​សម្រាប់​​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា AR ផង​ដែរ។

    Sensor នេះ​ក៏​អាច​ផ្ដល់​សមត្ថភាព​ពិសេស​មួយ​ដល់​ iPhone 12 Pro ទាំង​ពីរ​ប្រភេទ​ គឺ​អាច​ប្រើ​ដើម្បី​វាស់​កម្ពស់​មនុស្ស​បាន​ភ្លាមៗ​តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធី Measure ដែល​មាន​លើ​ទូរសព្ទ​ស្រាប់។ Apple និយាយ​ថា​ ទោះ​បី​ជា​​មនុស្ស​អង្គុយ​លើ​កៅអី​ក៏​អាច​វាស់​កម្ពស់​បាន​ដែរ។

    ដើម្បី​វាស់​កម្ពស់ បើក​កម្មវិធី Measure ហើយ​តម្រង់​ iPhone ឲ្យ​ចំ​មនុស្ស​ដែល​អ្នក​ចង់​វាស់​កម្ពស់ ហើយ​ត្រូវ​បង្ហាញ​រូប​មនុស្ស​ឲ្យ​ពេញ​លើ​អេក្រង់ iPhone ពី​ក្បាល​ដល់​ចុង​ជើង។ រង់​ចាំ​បន្តិច​ អ្នក​នឹង​ឃើញ​បន្ទាត់​​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​កម្ពស់​ ដែល​បង្ហាញ​ជា​ហ្វីត ឬ​សង់ទីម៉ែត្រ អាស្រ័យ​លើ​ខ្នាត​ដែល​អ្នក​កំណត់៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ