• អ្នក​ដឹក​អាហារ ​Foodpanda​ ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន បន្ទាប់ពី​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​បានសម្រេច នៅ​ខណ្ឌមានជ័យ​

    ភ្នំពេញ​៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ (Foodpanda) ត្រូវ​ប្រជាពលរដ្ឋ​និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន ចំណែក​បក្ខពួក​៣​នាក់​ទៀត នាំគ្នា​ជិះ​គេច​ទៅ​បាត់អស់​ស្រមោល បន្ទាប់ពី​ពួកគេ​ចេញ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​ម្នាក់ ដែល​ទើបនឹង​ចេញពី​ស៊ីការ បានសម្រេច ។​

    ​ម៉ូតូ​ពួកគេ​ចេញ​ធ្វើ​សកម្មភាព ម៉ាក​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1GZ 2810 ដែលមាន​គ្នា​៤​នាក់ បានចេញ​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​ម្នាក់​បានសម្រេច ហើយ​នាំគ្នា​ជិះ​រត់គេចខ្លួន តែ​ម្នាក់​រត់​មិន​រួច ត្រូវបាន​ម្ចាស់​គេ​ស្រែក ចោរៗ ផ្អើលឆោឡោ​ដល់​ប្រជាពលរដ្ឋ​និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន​ម្នាក់ នៅ​ចំណុច​មុខ​មន្ទីរ​ពេទ្យរុស្ស៊ី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ ចំណែកឯ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ​ទី​២​ផងដែរ ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ