• Tesla ចាប់ផ្តើមនាំចេញរថយន្ត Model 3 ដែលផលិតក្នុងរោងចក្រនៅចិន ទៅកាន់អឺរ៉ុប

    (សៀងហៃ)៖ ក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla របស់មហាសេដ្ឋី Elon Musk ទើបតែបានចាប់ផ្តើមការនាំចេញរថយន្ត Model 3 ដែលផលិតនៅរោងចក្រខ្លួនក្នុងប្រទេសចិន ទៅកាន់អឺរ៉ុបជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។

    រថយន្ត Tesla Model 3 សរុប៧,០០០គ្រឿងដំបូង ត្រូវបានដឹកតាមកប៉ាល់ចេញពីទីក្រុងសៀងហៃ នៅថ្ងៃអង្គារនេះ។ ពួកវាត្រូវគេរំពឹងថានឹងទៅដល់កំពង់ផែហ្ស៉ីប្រ៊ូក (Zeebrugge) របស់ប្រទេសប៊ែលហ្សិក នៅចុងខែវិច្ឆិកាខាងមុខ មុនពេលដាក់លក់នៅតាមបណ្តាប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ បារាំង អ៉ីតាលី អេស៉្បាញ ព័រទុយហ្គាល់ និងស្វីស។

    គួរជម្រាបថា រោងចក្រនៅសៀងហៃខាងលើនេះ គឺជារោងចក្រនៅក្រៅប្រទេសទីមួយរបស់ក្រុមហ៊ុន Tesla ដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១៩។ បច្ចុប្បន្នរោងចក្រនេះដំឡើងរថយន្ត Tesla Model 3 ជាមួយសមត្ថភាពផលិត៣,០០០-៤,០០០គ្រឿងក្នុងមួយសប្តាហ៍ ហើយនៅពេលខាងមុខនឹងដំឡើងរថយន្ត Tesla Model Y ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ